ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្រហែលជាកំពុងតែមើលឃើញតែមួយជ្រុង ឬមើលឃើញតែសម្បកក្រៅប៉ុណ្ណោះ។
ដូចនេះប្រសិនបើអ្នកស្រលាញ់ការរកស៊ី និងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន “សន្និសីទធុរកិច្ច៖រៀនធ្វើជំនួញ” នឹងផ្តល់គំនិតល្អៗ ព័ត៌មានសំខាន់ និងបទពិសោធន៍ជាក់ស្តែងដែលសហគ្រិនធ្លាប់បានឆ្លងកាត់ នៅចុងខែតុលាខាងមុខនេះ។
សន្និសីទធុរកិច្ចប្រចាំឆ្នាំដ៏ធំមួយនេះនឹងផ្តោតសំខាន់ៗទៅលើការជំរុញសហគ្រិនភាពដើម្បីឲ្យយុវជននិងអ្នកដែលចាប់អារម្មណ៍នឹងការរកស៊ីអាចចាប់ផ្ដើមអាជីវកម្ម ជាពិសេសផ្ដោតទៅលើការបង្កើនជំនាញ និងបង្កើនអត្រាជោគជ័យឲ្យបានច្រើនជាងមុន ពោលគឺ បង្កើនជំនាញក្នុងការរៀបចំយុទ្ធសាស្រ្ដបែបណាដើម្បីត្រៀមលក្ខណៈ ឬរៀបចំខ្លួនឲ្យរួចរាល់ក្នុងការក្លាយជាសហគ្រិន និងត្រូវយល់ដឹងពីចំណុចមួយចំនួនដែលនាំឲ្យយើងបរាជ័យ។
សន្និសីទធុរកិច្ច ‹រៀនធ្វើជំនួញ› នឹងផ្ដល់ឱកាសឲ្យអ្នកដែលស្រលាញ់ការរកស៊ី និងចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន និស្សិត និងអ្នកជំនួញថ្មីថ្មោង ចូលរួមស្ដាប់ការចែករំលែកបទពិសោធន៍ពីអ្នករកស៊ីដែលមានពិសោធន៍ និងជោគជ័យរួចហើយ ព្រមទាំងសួរសំណួរទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម និងគន្លឹះនានាដែលអាចនាំមកនូវភាពជោគជ័យសម្រាប់អាជីវកម្ម។
ជាមួយគ្នានេះផងដែរ សន្និសីទធុរកិច្ចដ៏ធំនេះមានការចូលរួមពីសហគ្រិន១២រូប ដែលសុទ្ធសឹងជាបុគ្គលដែលបានចាប់ផ្តើមជំនួញពីចំនុចសូន្យ ឬក៏បានកែប្រែជំនួញលក្ខណ:គ្រួសារឲ្យក្លាយជាជំនួញស្តង់ដា នាំមុខនៅកម្ពុជា ព្រមទាំងបង្កើតយីហោ(brand)ដ៏រឹងមាំ និងស្តង់ដាគុណភាពនៅក្នុងវិស័យរៀងៗខ្លួន។ ពួកគាត់នឹងជជែកពីការចាប់ផ្តើមអាជីវកម្មដំបូង ការប្រមូលគំនិត វិភាគទីផ្សារ គ្រប់គ្រងប្រតិបត្តិការ ធ្វើទីផ្សារ និង ទប់ទល់នឹងការប្រកួតប្រជែង ដែលចេញពីយុទ្ធសាស្រ្តផ្ទាល់ដែលវាគ្មិនធ្លាប់បានអនុវត្ត។
ជាសរុបទៅ គឺអ្នកចូលរួមនឹងបានស្ដាប់សហគ្រិនពីអាជីវកម្មផ្សេងៗគ្នា ដើម្បីបានចំណេះដឹងបន្ថែមទាក់ទងនឹងវិស័យអាជីវកម្មដែលអ្នកចាប់អារម្មណ៍ និងស្វែងយល់ពីបទពិសោធន៍ជាក់ស្ដែង ទាំងជោគជ័យ ទាំងការលំបាក ដែលមិនមែនជាការអានចេញពីសៀវភៅ ពីអ្នកជំនួញដែលបានប្រឡូកក្នុងវិស័យអាជីវកម្មពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។
គួរបញ្ជាក់ផងដែរថា សន្និសីទ “រៀនធ្វើជំនួញ” នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ តុលា ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយ ថ្នាំពណ៌ជាតិ និង សហការឧបត្ថម្ភដោយBerocca។
សំបុត្រចូលរួមតម្លៃ 6$ នៅមុនថ្ងៃ ២៩ តុលា និង 7$ នៅថ្ងៃ២៩ តុលា។
ទាក់ទងទិញសំបុត្រតាមភ្នាក់ងារនៅតាមសកលវិទ្យាល័យ៖ PUC 070 848 171, IFL 086 71 25 33, 096 67 07 063, 096 38 38 566, 070 425 654, ACE 016 555 003, 077 59 59 90, BIU 093 374 537, 092 264 219, 078 947496, CJCC 098 414 717, ITC 069 738 728, 093 392520, Beltei 069 727 228, RUPP 086 66 35 49, Norton 012 235 843, SITEC 010 44 64 62, RUFA 098 884 106, NIB 010 463 798 ព័ត៌មានបន្ថែមអាចទៅហ្វេសប៊ុក https://www.facebook.com/AnussaEventPlanner/ ឬ ទូរស័ព្ទលេខ 012 230 140 / 010 911 776 ៕
Monday, November 13, 2017
ស្លុតចិត្តមិនស្ទើរ បើអ្នកចូលចិត្តចោលសំរាម ដឹងពីផលដ៏អាក្រក់បំផុត ៦យ៉ាងនេះ
ធុងសំរាមតិច ឫធុងសំរាមច្រើន ទម្លាប់ចោលសំរាម គ្មានសណ្ដាប់ធ្នាប់របស់ប្រជាពលរដ្ឋខ្មែរ នៅតែបន្តកើតមានទោះជាមានការផ្សព្វផ្សាយច្រើនយ៉ាងណាក្ដី។ តើអ្នកទាំងអស់គ្នាដឹងទេ ការចោលសំរាមចេញពីដៃរបស់អ្នក ទទួលបានមកវិញនូវគុណវិបត្តិអ្វីខ្លះ? តោះសូមប្រិយមិត្តមកស្វែងយល់ទាំងអស់គ្នា!
១. បាត់បង់សេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន កញ្ញា សេរីរ័ត្ន ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយលើកឡើងថា សេចក្ដីថ្លៃថ្នូររបស់មនុស្ស គឺសំដៅការចេះឲ្យតម្លៃខ្លួនឯង រស់នៅមានរបៀបរៀបរយ ការប្រព្រឹត្តិល្អ កាយវិការសមរម្យ សម្ដីសំដៅសមជាអ្នកចេះដឹង។ល។ ប៉ុន្តែបើគ្រាន់តែសំរាមមួយគ្រប់គ្រងមិនបាន បោះចោលតាមទំនើងចិត្ត នោះហើយបង្ហាញពីសេចក្ដីថ្លៃថ្នូររបស់មនុស្សម្នាក់ត្រូវបាត់បង់ទៅហើយ ព្រោះបង្ហាញពីទម្លាប់រស់នៅគ្មានរបៀបរបបគ្មានសេចក្ដីថ្លៃថ្នូរក្នុងខ្លួន។
២. រងការវាយតម្លៃទាបពីមនុស្សជុំវិញខ្លួន ចោលសំរាមមិនសំចៃដៃនៅទីសាធារណ រមែងមានមនុស្សម្នាទាំងឡាយឃើញពីទង្វើខ្វះការទទួលខុសត្រូវរបស់យើង។ ដូច្នេះហើយទោះចង់ ឫមិនចង់គេនឹងវាយតម្លៃទាប ដល់អ្នកដែលចោលសំរាម ថាជាមនុស្សគ្មានអនាម័យ ខ្វះការយល់ដឹង គ្មានចំណេះដឹង គ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន។ល។ នេះបើតាមការលើកឡើងបន្ថែមទៀតពីកញ្ញា សេរីរ័ត្ន។
៣. បំផ្លាញបរិស្ថានបាត់បង់សម្រស់ទីក្រុង ដោយឡែកមកជួបជាមួយលោក មាន រតនា ជាមន្ត្រីរាជការមួយរូបលើកឡើងថា គុណវិបត្តិដ៏ធំបំផុត នៃអ្នកចូលចិត្តចោលសំរាម គឺការបំផ្លាញបរិស្ថាននេះតែម្ដង ហើយក៏ជាកត្តារួមចំណែក ធ្វើឲ្យបាត់បង់សម្រស់ទីក្រុង។ រតនា បន្តថា ទីក្រុងស្អាត គឺទាល់តែមានបរិស្ថានល្អ ចុះបើទីក្រុងសុទ្ធតែសំរាមសឹងហើរគ្របក្បាលអ្នកដំណើរ នោះហើយជាការបំផ្លាញបរិស្ថានដ៏ធ្ងន់ធ្ងរបំផុត ពីសំណាក់អ្នកចោលសំរាមទាំងឡាយ។
៤. ខូចសុខភាពខ្លួនឯង និងបំផ្លាញទាំងសុខភាពអ្នកដទៃ បើកាលណាសំរាមធ្លាក់ដល់ដីពីដៃមនុស្សម្នាក់ចោល ពីរនាក់ចោល រាប់ពាន់នាក់ចោល រហូតដល់មនុស្សរាប់លាននាក់ចោល នឹងធ្វើឱ្យសំរាមទាំងនោះស្អុយរលួយ សាយភាយក្លិនមិនល្អបង្កើតជាតិពុល ទៅក្នុងបរិយាកាស។ ដូច្នេះជាតិពុលទាំងនោះមិនបានទៅណាឆ្ងាយក្រៅពីខ្លួនយើងឡើយ ហើយនៅពេលយើងដកដង្ហើម នឹងស្រូបយកជាតិពុលទាំងនោះចូលក្នុងខ្លួន បង្កឲ្យមានជំងឺផ្សេងៗ។ ចំណែកអ្នកដទៃក៏ត្រូវរងផលប៉ះពាល់ ពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់នេះដែរ។ ដូច្នេះជម្រើសដ៏ល្អបំផុត គឺការចោលសំរាមទៅក្នុងធុង តាមប្រភេទសំរាមស្ងួត ឫសើម ដើម្បីយកទៅបំផ្លាញចោល ឫកែច្នៃឡើងវិញ។ លោក មាន រតនា បន្ថែម។
៥. ស្ទះលូ និងបង្កឲ្យទឹកលិចនៅទីក្រុង ចំណែក កញ្ញា ធារី ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយក៏បានលើកឡើងដែរថា សំរាមរាប់ម៉ឺនតោន ដែលសល់ពីការចោលក្រៅធុងសំរាម នឹងហើររសាត់អណ្ដែតទៅតាមទីកន្លែងនានានៅក្នុងទីក្រុង។ ដូច្នេះនៅពេលមេឃភ្លៀង កម្លាំងទឹកហូរនឹងនាំយកសំរាមទាំងនោះទៅដល់មាត់លូ ហើយបង្កស្ទះទប់ស្កាត់មិនឲ្យទឹកហូរបាន។ មូលហេតុនេះហើយ ក៏ជាកត្តាដ៏សំខាន់មួយក្នុងចំណោមមូលហេតុចម្បងៗដែលបង្កឲ្យទីក្រុងលិចទឹកពេលភ្លៀងម្ដងៗ។
៦. អាចប៉ះពាល់ដល់វិស័យទេសចរណ៍ ធារីដដែលបន្តទៀតថា រមណីយដ្ឋានស្អាត ទីក្រុងស្អាត លុះត្រាគ្មានសំរាមធ្លាក់ដល់ដី។ ចុះបើនៅតាមតំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេសកម្ពុជា សុទ្ធតែសំរាម ភ្ញៀវទេសចរដែលទៅលេងកម្សាន្ត នឹងមានអារម្មណ៍បែបណា? ជាពិសេសទេសចរបរទេស តើគេនឹងគិតយ៉ាងណា ពីទម្លាប់ដ៏អាក្រក់របស់ប្រជាជនខ្មែរ? ដូច្នេះការចោលសំរាមក្នុងធុងពិតជាសំខាន់ណាស់ ក្នុងការលើកស្ទួយបរិស្ថាននៅតាមតំបន់ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តកាន់តែច្រើន។ ចុះបើផលប៉ះពាល់ច្រើនម្ល៉ឹងៗ តើយើងគ្រប់គ្នាចង់ចោលសំរាមពាសវាលពាសកាលទៀតទេ? ទីក្រុងស្អាត រមណីយដ្ឋានស្អាត ផ្ទះស្អាត ក្រុមហ៊ុនស្អាត សាលារៀនស្អាត គឺកើតចេញពីយើងគ្រប់គ្នា មិនមែនជាបន្ទុករបស់នរណាទេ។
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
កុំហួសចិត្តអី ៧០ លានដុល្លារថតរឿង "មហាអាណាចក្រខ្មែរ" បាត់ស្រមោលពីកម្ពុជាហើយ!
ប្រធាននាយកដ្ឋានភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ស៊ិន ចន្ទសាយ៉ា និយាយថា "មហាអាណាចក្រខ្មែរ" ចាយទុន ៧០ លានដុល្លារ មិនអាចដំណើរការបានទេ ដោយរលត់ពីទីផ្សារកម្ពុជាបាត់ហើយ ព្រោះតែគ្មានគម្រោង និង ថវិកាផលិតគ្រប់គ្រាន់។
លោកបានបញ្ជាក់ថា៖ "រឿងលុយ និង គម្រោងច្បាស់លាស់គឺចាំបាច់បំផុត ព្រោះ ៧០ លានដុល្លារច្រើនណាស់ ហើយគាត់អត់ដឹងថាបានលុយមកពីណាធ្វើផងហ្នឹង តើអាចធ្វើទៅរួចទេ"។
ដំណឹងនៃការផលិតខ្សែភាពយន្តរឿង "មហាអាណាចក្រខ្មែរ" ប្រើទុន ៧០ ដុល្លារ ពីសំណាក់ផលិតករ Hollywood លោក តូនី មានរយៈជាង៤ឆ្នាំហើយ ក៏ប៉ុន្តែដំណឹងនេះបានស្ងាត់ឈឹងមកទល់នឹងពេលបច្ចុប្បន្ន។ ប្រធាននាយកដ្ឋានខាងលើបន្តថាចាប់តាំងពីធ្វើសន្និសីទកាសែតកាលពីឆ្នាំ២០០៩ រៀបចំដោយក្រសួងព័ត៌មានមក ផលិតករ Hollywood រូបនេះ មិនបានផ្ដល់ដំណឹងមកភាគីកម្ពុជាទៀតឡើយ។ ការស្ងាត់ជិតឈឹងនៃដំណឹងការថតខ្សែភាពយន្ត"មហាអាណាចក្រខ្មែរ" ត្រូវបានលោក ស៊ិន ចន្ទសាយ៉ា អះអាងទំនងជាមិនមានថវិកាគ្រប់គ្រាន់ធ្វើឱ្យរាំងស្ទះក្នុងដំណើរការផលិតខ្សែភាពយន្តនេះ។ ម្យ៉ាងទៀតការរៀបគម្រោងផលិតឱ្យច្បាស់លាស់ថាត្រូវដំណើរការដូចម្ដេចខ្លះក៏គ្មានដែរ។ ប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ដូច្នេះបន្ទាប់ពីលោកបានស្គាល់ លោក តូនី គឺគ្រាន់តែជាអ្នកនិពន្ធសៀវភៅ ជនជាតិ ហុងគ្រី ម្នាក់បានមករស់នៅក្នុងប្រទេសកាលពីសម័យ អ៊ុនតាក់។ លោកបានស្រាវជ្រាវ ហើយសរសេរចងក្រងជាសៀវភៅនិយាយពីព្រះបាទ ជ័យវរ្ម័នទី៧ឡើង ដោយយកទៅលក់នៅតំបន់ អឺរ៉ុប និងសហរដ្ឋអាមេរិក។ បន្ទាប់ពីសៀវភៅនិយាយពីភាពរុងរឿង និងអស្ចារ្យក្នុងសម័យអង្គរ ក្រោមការដឹកនាំដ៏ខ្លាំងពូកែរបស់ព្រះបាទ ជ័យវរ្ម័នទី៧ លក់ដាច់ និងទទួលការគាំទ្រច្រើនពីអ្នកអាននៃបណ្ដាប្រទេសធំៗខាងលើ។ លោក តូនី ក៏កើតជាគំនិតចង់ផលិតខ្សែភាពយន្តនេះដោយយកស្នាដៃរបស់ខ្លួនដាក់លក់លើទីផ្សារមូលប័ត្រ( Stock Market) នៅសហរដ្ឋអាមេរិក ហើយមកទាក់ទងប្រទេសកម្ពុជាឱ្យជួយផ្សព្វផ្សាយគម្រោងដ៏ធំមួយនេះ។ ក៏ប៉ុន្តែប្រហែលជាមិនមានលទ្ធភាពប្រមូលលុយបានគ្រប់គ្រាន់បាន ទើបគម្រោងនៃការផលិតស្ងប់ស្ងាត់មកទល់នឹងពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយប្រធាននាយកដ្ឋានភាពយន្តលោក ស៊ិន ចន្ទសាយ៉ា ច្រានចោលដំណឹងលើកឡើងថាខ្សែភាពយន្តដែលចំណាយទឹកប្រាក់ ៧០លានដុល្លាររឿង"មហាអាណាចក្រខ្មែរ" ត្រូវបានថតនៅប្រទេសថៃស្ងាត់ៗ។ “អត់មានទៅថតនៅឯណាទេអូន! ខ្សែភាពយន្តនិយាយពីព្រះមហាក្សត្រយើងទៅថតនៅថៃម៉េច គេត្រូវថតនៅខ្មែរមុន ហើយត្រូវសុំអាជ្ញាធររបស់យើងសិន ទើបថតបាន"។ លោកបានបញ្ជាក់បន្ថែម។ ក្រុមហ៊ុន Hollywood ដឹកនាំដោយ លោក តូនី បានសហការជាមួយនឹងក្រសួងព័ត៌មាន ធ្វើសន្និសីទកាសែតកាលពីពេលកន្លងទៅ ដើម្បីថតរឿង “មហាអាណាចក្រខ្មែរ” នៅកម្ពុជា។ រឿងនេះគ្រោង ចំណាយទុន ៧០លានដុល្លារដើម្បី ថតបញ្ចប់ ដោយគ្រោងរយៈពេល៣ឆ្នាំ ពោលគឺមួយឆ្នាំកន្លះរៀបចំការថតក៏ដូចជាបច្ចេកទេស ហើយមួយឆ្នាំកន្លះទៀតគឺថត។ ទីកន្លែងនៃការថតគឺនៅខេត្តសៀមរាប និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា តែមកទល់នឹងពេលនេះកំពុងតែស្ងាត់នៅឡើយ។ តារាសម្ដែងបរទេស ល្បីៗគ្រោងនឹងសម្ដែងរឿងនេះមានដូចជា តួអង្គព្រះបាទជ័យវរ្ម័នទី៧ គឺសម្ដែងដោយ អ្នកកីឡាកាសល្បីល្បាញ ចន ស៊ីណា មានមាឌធំខ្ពស់ និងតួឯកស្រីគឺសម្ដែងដោយ តារាស្រីកូរ៉េ ហាន់ ជីអ៊ុន ព្រមទាំងតារា Hollywood Angelina jolie និង លី លានជា (Jet Li) ៕
អត្ថបទ៖ អ៊ីង សុឡា

៧ ចំណុចដែលអ្នកមិនគួរមានក្នុងទំនាក់ទំនងស្នេហា
រឿងខ្លះអត់បានគួរតែអត់ទៅ កុំនៅយកវាមកដាក់ក្នុងរឿងស្នេហាអី ព្រោះពេលខ្លះវាមិនបានផ្ដល់ផលល្អនោះទេ តែផ្ទុយទៅវិញគឺរឹតតែធ្វើឲ្យស្នេហាយ៉ាប់យ៉ឺន ដូច្នេះរឿងខាងក្រោមនេះអ្នកមិនគួរឲ្យមានក្នុងស្នេហារបស់អ្នកនោះទេ ៖
១.លាក់ចរិត ៖ កុំព្យាយាមលាក់ចរិតអ្នក ហើយធ្វើជាមនុស្សផ្សេងផ្ទុយពីធាតុពិតរបស់អ្នក។ ទោះបីជាអ្នកខំលាក់បាំងយ៉ាងណាក៏ដោយ ក៏ថ្ងៃណាមួយគេនឹងដឹងការពិតដដែល ដូច្នេះអ្នកគួរតែធ្វើជាខ្លួនឯង ល្អជាធ្វើពុត។
២. យកស្នេហាធ្វើជា Game ៖ អ្នកមិនអាចចាត់ទុកស្នេហារបស់អ្នកណាម្នាក់ជាការលេងសើចនោះទេ បើអ្នកជាមនុស្សបែបនោះ មួយជីវិតនេះអ្នកមិនអាចរកឃើញស្នេហាពិតនោះឡើយ។ មនុស្សគឺមានបេះដូង មានការឈឺចាប់ អ្នកគួរតែប្រៀបធៀបគ្នា បើសិនជាគេធ្វើបែបនោះដាក់អ្នកវិញអ្នកមានអារម្មណ៍យ៉ាងណា។
៣. កុំទាក់ទងមនុស្សលើសពីម្នាក់ក្នុងពេលតែមួយ ៖ អ្នកមានគួរមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងនៅពេលដែលអ្នកមានម្ចាស់ហើយនោះទេ បើអ្នកពិតចង់អ្នកទាក់ទងអ្នកផ្សេងអ្នកត្រូវបែកជាមួយម្នាក់ទៀតសិន ដាច់ខាតកុំឱបក្រសោបម្ដងទាំងពីរ ម្ដងទាំងបីនោះ។
៤. ភ្លេចស្រឡាញ់ខ្លួនឯង ៖ អ្នកមិនគួរឲ្យរឿងនេះកើតឡើងនោះទេ ទោះបីជាអ្នកស្រឡាញ់គេយ៉ាងណាក៏ដោយក៏មិនគួរបោះបង់ខ្លួនឯងចោលដែរ ត្រូវតែស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឲ្យបានល្អជានិច្ច។ ៥. រឹងរូស ៖ ពេលនេះអ្នកមិនមែនមានតែខ្លួនមួយនោះទេ ដូច្នេះអ្នកមិនអាចមានចរិតមានៈមិនចេះស្ដាប់អ្នកណានោះទេ អ្នកត្រូវរៀនទទួលយកគំនិតគេ ហើយពិភាក្សាគ្នាទៅវិញទៅមក មិនមែនចេះតែធ្វើអ្វីតាមតែចិត្តខ្លួនឯងនោះឡើយ។
៦. ចរិតឆេវឆាវ ៖ បើអាចមិនគួរឲ្យមានក្នុងស្នេហាអ្នកនោះទេ ព្រោះពេលខ្លះដោយសារតែចរិតបែបនេះអ្នកអាចបាត់បង់ស្នេហា និង មនុស្សនៅក្បែរខ្លួនបាន ដូច្នេះហើយអ្នកគួរតែមានភាពអត់ធ្មត់ និង អធ្យាស្រ័យគ្នាទើបល្អ។
៧. ភាពព្រងើយកន្តើយ ៖ ក្នុងរឿងស្នេហាអ្នកមិនអាចខ្វះវានោះទេ ព្រោះបើសិនជាអ្នកមិនយកចិត្តទុកដាក់លើរឿងនេះ នោះមិនយូរទេស្នេហានោះនឹងរលាយទៅវិញដោយឯងៗ ព្រោះគ្មានគូស្នេហ៍ណាចង់មានភាពសោះកក្រោះជាមួយគ្នានោះទេ គឺមានតែចង់បានភាពផ្អែមល្ហែម។ បើមានគួរតែបញ្ចប់វា ហើយបើមិនទាន់មានទេគួរតែកុំឲ្យមានតែម្ដង៕
ប្រភព៖ http://www.relrules.com/11-rules-that-will-deepen-your-relationship/3/ ប្រែសម្រួល៖ ផេង ផលធិតា

៦ ដំណាក់កាលដែលមនុស្សបែកបាក់ស្នេហាត្រូវតែឆ្លងកាត់
បែកគ្នាជារឿងមួយដែលគូស្នេហ៍មិនចង់ជួប តែពេលខ្លះយើងនៅតែមិនអាចឃាត់បាន ដូច្នេះហើយមានតែទទួលយកការពិត។ ៦ដំណាក់កាលនេះគឺជារឿងដែលអ្នកត្រូវឆ្លងកាត់ ក្រោមបែកបាក់ស្នេហា ៖
១. បេះដូងអ្នកខ្ទេចខ្ទីគ្មានសល់ ដំណាក់នេះគឺជាការបែកគ្នាភ្លាមៗដែលធ្វើឲ្យអ្នកឈឺចាប់ខ្លាំងរហូតពេលខ្លះអាចធ្វើអីផ្ដេសផ្ដាសទៀតផង។ អ្នកយំអ្នកខូចចិត្តខ្លាំងសូម្បីដែលបាយក៏មិនចង់ញ៉ាំ អ្នកណាក៏មិនចង់ជួប អ្វីក៏មិនចង់ធ្វើ។
២. ចាប់ផ្ដើមមានអារម្មណ៍ឯកាខ្លាំងឡើងៗ អ្នកចាប់ផ្ដើមឯកាខ្លាំង មានអារម្មណ៍ថាពិភពលោកនេះមានតែយើងម្នាក់។ ភាពស្ងប់ស្ងាត់កាន់តែឲ្យអ្នកមានអារម្មណ៍ពិបាកទទួលយកឡើងៗ ព្រោះពីមុនអ្នកមានគ្នា ទៅណាមកណាជាមួយគ្នា ញ៉ាំអីជាមួយគ្នា តែពេលនេះអ្នកធ្វើវាតែម្នាក់ឯងទាំងអស់។
៣. អ្នកចាប់ផ្ដើមស៊ាំនឹងការនៅម្នាក់ឯងបានខ្លះ ពីមួយថ្ងៃទៅមួយថ្ងៃអ្នកអាចបន្តរស់នៅ និងធ្វើអ្វីតែឯងបានម្ដងបន្តិចៗ រហូតអាចចេញក្រៅ និងទទួលការពិតបានខ្លះ។ អ្នកមិនអាចញញឹមបាន តែអ្នកអាចក្រោកឈរហើយចាប់ផ្ដើមស្រឡាញ់ខ្លួនឯងឡើងវិញ។ អ្នកអាចញ៉ាំអាហារ អ្នកអាចមើលកុន ឬទៅដើរលេងខ្លះដើម្បីរំសាយភាពឈឺចាប់ដែលអ្នកមាន។
៤. មានអារម្មណ៍ដូចចុះនរកម្ដងម្កាល ពេលខ្លះអ្នកអាចរឹងមាំ តែពេលដែលនឹកគេ ឬរំឮកអតីតកាលអ្នកមានអារម្មណ៍ថាដូចចុះនរកអីចឹង គេនឹកគេខ្លាំង ចង់ជួបគេខ្លាំង ហើយពេលខ្លះអាចមុខក្រាស់ Call ឬ Chat ទៅគេមុនក៏មាន។ នេះជាដំណាក់កាលមួយដែលតម្រូវឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង បើមិនអីចឹងទេអ្នកអាចធ្វើអីតាមចិត្តដោយមិនគិតអីក៏ថាបាន។
៥. ចាប់ផ្ដើមធូរស្រាល អ្នកចាប់ផ្ដើមចេះគ្រប់គ្រងចិត្តខ្លួនឯង ហើយអាចញញឹមបានខ្លះទោះបីជាឃើញមុខគេក៏អ្នកអាចទប់ចិត្តទប់ទឹកភ្នែកខ្លួនឯងបានដែរ។អ្នកចាប់ផ្ដើមស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង និងធ្វើខ្លួនកាន់តែរឹងមាំជាងមុន។ អ្នកកាន់តែមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ហើយព្យាយាមអ្វីដើម្បីខ្លួនឯង។
៦. ឆ្លងកាត់វាបាន ដំណាក់កាលដែលអ្នកអាចទទួលយកការពិតទាំងស្រុងហើយចាប់ផ្ដើមជីវិតដ៏ស្រស់ស្អាតម្ដងទៀត អ្នកចាប់ផ្ដើមលែងមើលឃើញគេមានតម្លៃទៀត ហើយក៏លែងមានអារម្មណ៍ថាគេសំខាន់ទៀត។ អ្នកលែងខ្វល់ពីរឿងដែលបានកើតឡើងរស់នៅដោយសប្បាយចិត្តឡើងវិញ។ បានដល់ដំណាក់កាលណាទៅហើយ? ព្យាយាមឡើងមិនយូរអ្នកនឹងឆ្លងផុត៕
ប្រភព៖ https://thoughtcatalog.com/cameron-gurr/2017/10/the-7-stages-everyone-goes-through-after-a-breakup/ ប្រែសម្រួល៖ ផេង ផលធិតា

មើលនិស្ស័យតាមខែកំណើត នឹងដឹងថាហេតុអីអ្នកគ្មានគូនឹងគេបែបនេះ
មានកត្តាជាច្រើនដែលធ្វើឲ្យអ្នកនៅម្នាក់ឯងបែបនេះ។ កត្តាទាំងនោះរួមមាន អត្តចរិត, ចំណូលចិត្ត, បែបបទជីវិតផ្សេងៗហើយក្នុងនោះផងដែរ ខែដែលអ្នកកើត ក៏អាចឆ្លុះបញ្ចាំងអំពីអត្តចរិតពិតរបស់អ្នកថាហេតុអីបានជាអ្នកនៅទំនេរគ្មានគូនិងគេបែបនេះ។
១. មករា បើអ្នកមានគូវិញ អ្នកគឺជាមនុស្សដែល រ៉ូមែនតិច ចេះថ្នាក់ថ្នម ស្រលាញ់ ដៃគូខ្លាំងបំផុត។ តែបើនិយាយពីការងារក៏អ្នកជាមនុស្សហ្មត់ចត់ និងស្មោះស្ម័គ្រ និងការងារបំផុតដែរ។ និយាយរួមទៅអ្នកជាមនុស្សដែលចូលចិត្តផ្ដោតអ្វីតែមួយប៉ុណ្ណោះ ទើបពេលខ្លះអ្នកមិនបើកចំហទទួលយកស្នេហាក៏ព្រោះតែអ្នកចែកមិនដាច់រវាងស្នេហានិងការងារ។
២. កុម្ភៈ អ្នកជាមនុស្សងាយស្រួលនឹងចុះសម្រុងទេ តែអ្នកដែលចូលចិត្តរាប់អានមនុស្សឲ្យបានច្រើន អស់ពីមួយចូលមួយ។ តែការរាប់អាននេះមិនដែលបានគង់វង្សយូរទេ ព្រោះអ្នកជាឆាប់ធុញជាមួយមនុស្សឬអ្វីៗទាំងឡាយដែលអ្នកស្គាល់ឬធ្លាប់បានធ្វើនោះ។ នេះជាហេតុដែលធ្វើឲ្យអ្នកនៅម្នាក់ឯង ព្រោះអ្នកមិនមានចំណូលចិត្តនៅកន្លែងដ៏ដែលបានយូរទេ។
៣. មីនា អ្នកជាមនុស្សដែលពូកែយល់ចិត្តមនុស្សដ៏ទៃខ្លាំងបំផុត។ អ្នកចេះលួងលោម ផ្ដល់ដំបូន្មានល្អៗ ឲ្យគំនិត ព្រមទាំងជាមនុស្សដែលចូលចិត្តធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញខ្លួនសប្បាយចិត្ត។ តែពេលខ្លះអ្នកគិតពីគេពេករហូតដល់ថ្នាក់ ភ្លេចខ្លួនឯងផងដែរ។ នេះជាហេតុផលដែលធ្វើឲ្យអ្នកមើលរំលងពីឱកាសក្នុងការមានគូស្រករ។
៤. មេសា មនុស្សជាច្រើនដែលស្ទាក់ស្ទើរក្នុងការបើកចិត្តស្រលាញ់អ្នកណាម្នាក់ តែអ្នកវិញធ្លាក់ក្នុងអន្លង់ស្នេហ៍ឆាប់រហ័សណាស់។ អ្នកជាមនុស្សដែលដាក់ចិត្តស្រលាញ់ ហើយគឺស្រលាញ់ខ្លាំងតែម្ដងនិងហ៊ានផ្ដល់ឲ្យគេនូវអ្វីគ្រប់យ៉ាង។ តែដោយសារតែអ្នកជាមនុស្សល្អបែបនេះហើយទើបពេលខ្លះអ្នកឲ្យការស្រលាញ់នោះ ទៅខុសមនុស្ស ដែលជាហេតុធ្វើឲ្យអ្នករាងរអាចិត្តនិងចង់នៅទំនេរ។
៥. ឧសភា អ្នកគឺជាមនុស្សឈ្លាសវៃ និងចេះលើកទឹកចិត្តខ្លួនឯងក្នុងរឿងជាច្រើន ទើបធ្វើឲ្យអ្នកដើរបានវែងឆ្ងាយណាស់ក្នុងជីវិត។ អ្នកគិតច្រើន ហើយបានល្អិតល្អន់ណាស់ ហើយអត្តចរិតនេះហើយអ្នកកំណត់និងក្ដាប់ជោគវាសនាខ្លួនឯងមិនថាជីវិត ការងារ និងស្នេហាទេ។ អ្វីៗទាំងអស់គឺត្រូវដើរតាមបែបបទរបស់អ្នក។ ម្យ៉ាងវិញទៀតអ្នកក៏ជាមនុស្សប្រយ័ត្នបំផុតក្នុងការរើសគូស្រករ គេនោះទាល់តែមានលក្ខណៈគ្រប់យ៉ាងដែលអ្នកចង់បាន។ អញ្ចឹងហើយទើបអ្នកនៅលីវដូច្នេះ។
៦. មិថុនា អ្នកយកអតីតកាលនិងបទពិសោធន៍មិនល្អទាំងឡាយមកពាំងមុខ ដែលនេះគឺជាការរារាំង ឱកាសខ្លួនឯងមួយ។ អ្នកងាយនិងប៉ះពាល់អារម្មណ៍ណាស់ ហើយទោរទន់តាមមនោសញ្ចេតនាផងដែរ ដែលជាហេតុធ្វើឲ្យអ្នកសម្រេចចិត្តមិនបានត្រឹមត្រូវ ក្នុងរឿងអ្វីមួយ ដែលហើយនិងធ្វើឲ្យអ្នកស្ដាយក្រោយ។
៧. កក្កដា អ្នកជាមនុស្ស សុទិដ្ឋិនិយម ចេះផ្ដល់កម្លាំងចិត្ត រួសរាយរាក់ទាក់ និងអាចពឹងពាក់បាន។ អ្នកជាមនុស្សដ៏កក់ក្ដៅសម្រាប់មនុស្សដទៃណាស់ តែសម្រាប់រឿងស្នេហាវិញ អ្នកជាមនុស្សដែលកំសាក។ អ្នកដេកចាំឲ្យឱកាសដើរមក ដោយមិនស្វាហាប់ចាំចាប់នោះទេ។ អ្នកស្ទាក់ស្ទើរក្នុងរឿងស្នេហា ហើយមានការលំបាកក្នុងការបញ្ចេញអារម្មណ៍ពិត។
៨.សីហា អ្នកមានលក្ខណៈជាអ្នកដឹកនាំ ហើយអ្នកចេះបត់បែនខ្សែជីវិតអ្នកទៅតាមអ្វី ដែលអ្នកចង់បាន តែអ្នកក៏ធ្វើបែបនេះក្នុងរឿងស្នេហាដូចគ្នា។ អ្នកមិនបានចាប់ភ្លឹកទេថាអ្នកអាចគ្រប់គ្រងវាសនាខ្លួនឯង តែអ្នកមិនអាចគ្រប់គ្រង់វាសនាអ្នកដទៃ ដូចជាដៃគូអ្នកបានឡើយ។ ទាល់តែអ្នកចេះរៀនធ្វើចិត្តឲ្យបើកចំហ ទើបអ្នកអាចមានស្នេហាបាន។
៩. កញ្ញា អ្នកជាមនុស្សដែលមានភាពជឿជាក់ លើខ្លួនឯង ហើយអ្នកមានសុបិន និងមានគោលដៅនៃជីវិតច្បាស់លាស់ទាំងជីវិតទៅអនាគតនិងការរើសគូស្រករ។ ទោះបីជាអ្នកជាមនុស្សងាយស្រួលចុះសម្រុងពិតមែន តែអ្នកជាមនុស្សវាយតម្លៃ និងប្រិតប្រៀងបំផុតជាពិសេស លើរឿងស្នេហាតែម្ដងអញ្ចឹងហើយបានជាអ្នកលក់អត់ចេញដូចនេះ។
១០. តុលា អ្នកពិតជាមនុស្សម្នាក់ ដែលមិនចេះប្រកាន់និងអ្នកដទៃឡើយ ហើយថែមទាំងមិនខ្វល់នឹងសំដីដែលគេនិយាយមកកាន់អ្នកផងដែរ។ ដោយសារតែអ្នកជាមនុស្សមានអធ្យាស្រ័យខ្ពស់ដូច្នេះហើយ ទើបអ្នកដទៃបានចិត្ត ហើយបញ្ចេញមតិយោបល់ពួកគេដោយមិនកោតក្រែងចិត្តអ្នក។ តែដល់ពេលរើសគូអ្នករារែកចិត្តក៏ព្រោះតែសំដីអ្នកដទៃនេះផលដែរ ទោះពេលខ្លះអ្នកមិនតបតតែវាបានចាក់ដោតក្នុងបេះដូងអ្នក។
១១. វិច្ឆិកា បើអ្នកបើកចិត្តស្រលាញ់អ្នកណាម្នាក់ហើយ អ្នកនឹងស្រលាញ់ដោយស្មោះអស់ពីបេះដូង។ តែបញ្ហាត្រង់ថាអ្នកមាននិស្ស័យមិនបើកចំហស៊ីជម្រៅនៅទោះជាមនុស្សដែលអ្នកស្រលាញ់ក៏ដោយ។ ព្រោះតែអ្នកខ្លាចឈឺចាប់ ពេលខកចិត្តពេលស្នេហាស៊ីជម្រៅបែបនេះ។ អ្នកដែលកាន់តែខិតចូលខ្លាំង អ្នកនិងកាន់តែខិតឆ្ងាយ ដូច្នេះហើយទើបអ្នកនៅម្នាក់ឯងបែបនេះ ដោយសារស្នេហារយៈពេលវែងត្រូវការការយល់ពីគ្នាស៊ីជម្រៅ។
១២. ធ្នូ អ្នកជាមិត្តដែរល្អ និងជាមនុស្សល្អបំផុតសម្រាប់អ្នកនៅជុំវិញខ្លួន។ អ្នកកំប្លែង រួសរាយរាក់ទាក់ និងពឹងពាក់បាន។ តែបញ្ហាត្រង់ថាអ្នកមើលនិងឲ្យតម្លៃស្នេហាទៅតាមហេតុផល និងការអនុវត្តពេក។ អ្នកចូលចិត្តអ្វីដែលសមហេតុផល ត្រឹមត្រូវនិងពិតប្រាកដ ។ អ្នកសម្រេចចិត្តធ្វើរឿងអ្វិមួយគឺផ្តោតទៅលើភាពជាក់ស្ដែងនេះពេកជាហេតុធ្វើឲ្យដៃគូទទួលអារម្មណ៍ថាអ្នកជាមនុស្សដែលតឹងតែងណាស់ ៕
ប្រភព៖ https://thoughtcatalog.com/sophie-wrenfield/2017/11/this-is-why-youre-still-alone-based-on-your-birth-month/ ប្រែសម្រួល៖ Pencharm
រឿងសាមញ្ញ ៦យ៉ាងដែលជះឥទ្ធិពលអាក្រក់ដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក
ពេលដែលរៀបការរួច អ្នកប្រាកដជាចង់ដឹងពីវិធីសាស្ត្រនានាដើម្បីធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ទទួលបានភាពជោគជ័យ។ យ៉ាងណាមិញ អ្នកអាចស្វែងរកព័ត៌មាន និងដំបូន្មានល្អៗជាច្រើនពីមនុស្សជុំវិញខ្លួន ក៏ដូចជាតាមរយៈអ៊ីនធឺណិត។ ថ្ងៃនេះកញ្ញាក៏ចង់ប្រាប់អ្នកអំពី ៦ចំនុចសាមញ្ញៗ ដែលអាចជះឥទ្ធិពលអាក្រក់ដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក ហើយអ្នកប្រហែលជាមិនដែលដឹងពីមុនមក៖
១.រស់នៅជាមួយគ្នាមុនរៀបការ
វាជារឿងដែលគូស្នេហ៍សម័យថ្មី កំពុងធ្វើដើម្បីស្គាល់គ្នាឲ្យច្បាស់មុខរៀបការ។ យ៉ាងណាមិញ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់ការរស់នៅជាមួយគូស្នេហ៍ចាស់ៗជាច្រើននាក់ អ្នកប្រហែលជាមិនសូវមានការអត់ធ្មត់ ឬប្តូរផ្តាច់ជាមួយប្តីប្រពន្ធថ្មីដែលអ្នកទើបរៀបការជាមួយទេ ព្រោះអ្នកអាចស៊ាំជាមួយការបាក់បែកគ្នាពីមុនមក។
២.ប្រកាន់ភ្ជាប់ការគុំគួន ការលើកលែងទោសគឺជាធាតុបង្កដ៏សំខាន់សម្រាប់សុភមង្គលគ្រួសារ។ ដូច្នេះប្រសិនបើគ្រប់ពេលអ្នកខឹងអ្នកតែងតែព្យាយាមសងសឹង ឬគុំគួនគ្នាទៅវិញទៅមក មិនថាកំហុសធំឬតូចតាច អ្នកទាំងពីរប្រាកដជារកសេចក្តីសុខមិនឃើញឡើយ។
៣.ចំណូលចិត្តផ្ទាល់ខ្លួន និងមិត្តភក្ដិ ចំណង់ចំណូលចិត្ត និងមិត្តភាពផ្ទាល់ខ្លួនពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ក្រោយរៀបការរួចអ្នកត្រូវចេះថ្លឹងថ្លែងពេលវេលា ធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នា និងអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង។
៤.ការចំណាយពេលលើទូរស័ព្ទ ពេលខ្លះ វាជារឿងចាំបាច់ ហើយពេលខ្លះទៀតអ្នកគ្រាន់តែធ្វើវាដើម្បីកែអផ្សុក ឬបន្ថយអារម្មណ៍តានតឹងប៉ុណ្ណោះ ដូច្នេះពួកគាត់អាចយល់ចំពោះបញ្ហានេះ។ ប៉ុន្តែប្រសិនបើអ្នកងប់ងុលខ្លាំងលើទូរស័ព្ទ ដោយលែងសូវអើពើ ចំពោះគ្រួសារ មានន័យថាវាជារឿងធ្ងន់ធ្ងរ ដែលអ្នកទាំងពីរត្រូវតែដោះស្រាយជាដាច់ខាត។
៥.ឈ្លោះគ្នាច្រើនពេក ប្តីប្រពន្ធណាក៏ឈ្លោះគ្នាដែរ ប៉ុន្តែវាគួរមានកម្រិតរបស់វា។ ឈ្លោះគ្នាគ្រប់ពេលពេក មិនថារឿងធំឬតូចវាអាចធ្វើឲ្យម្នាក់ៗហត់ ធុញទ្រាំ និងអស់ចិត្តពីគ្នាឆាប់។ ដូច្នេះអ្នកទាំងពីរ គួរតែព្យាយាមកាត់បន្ថយ។ រឿងដែលចាំបាច់ខ្លាំង ចាំឈ្លោះ រឿងដែលតូចតាចមិនចាំបាច់គួរកាយកប់ ត្រឡប់ជាន់ រំលងចោលខ្លះទៅ។
៦.ត្អូញត្អែរប្រាប់មិត្តភក្ដិ ការរអ៊ូរទាំ ត្អូញត្អែរ ឬនិយាយមិនល្អ ពីប្តីប្រពន្ធរបស់អ្នកប្រាប់មិត្តភក្ដិ ឬក្រុមគ្រួសាររបស់អ្នកមិនបានជួយអ្វីដល់អ្នកឡើយ។ ប្រសិនបើអ្នកមានបញ្ហា អ្នកគួរជជែកគ្នាផ្ទាល់ជាមួយពួកគាត់ដើម្បីដោះស្រាយបញ្ហានោះ។ ពាក្យចាស់ពោលថា សំពត់រហែក អ្នកមិនគួរហែកវាថែមទេ។
ប្រសិនបើអ្នកជួបរឿងទាំង ៦ខាងលើ អ្នកត្រូវតែព្យាយាមឲ្យអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាជាមួយដៃគូរបស់អ្នក។ កញ្ញាជូនពរឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកឆ្លងផុតរាល់ឧបសគ្គ និងជួបតែសុភមង្គល។
ប្រភព៖ https://familyshare.com/28873/7-common-things-that-are-surprisingly-bad-for-your-marriage ប្រែសម្រួល៖ អូន បញ្ញា

ដឹងចរិតពិតប្រុសៗ តាមរយៈការប្រាស្រ័យទាក់ទងគ្នារវាងគេនឹងអ្នកដទៃ
ស្រីៗមុនពេលយកសង្សារ ឬប្ដីគូរមើលពីចរិតគេឲ្យបានម៉ត់ចត់ ដើម្បីកុំអោយស្ដាយក្រោយទៅថ្ងៃមុខ។ ការមើលចិត្ត និងនិស្ស័យមនុស្សប្រុសមានច្រើនយ៉ាងណាស់ដែលអ្នកអាចធ្វើទៅបាន។ សូម្បីតែការប្រាស្រ័យទាក់ទងគ្នារវាងគេជាមួយអ្នកដ៏ទៃ ក៏យើងអាចយល់បានដែរថាគេនោះជាមនុស្សបែបម៉េច៖
១.មើលទង្វើគេទៅកាន់ម្ដាយឬមនុស្សស្រីវ័យចំណាស់ ចាស់ៗធ្លាប់ប្រាប់ថា បើចង់ដឹងចិត្តមនុស្សច្បាស់មើលតែទង្វើគេធ្វើលើម្ដាយគេទៅដឹងហើយ។ ការពិតជាក់ស្ដែងគឺដូចនេះមែន ម្ដាយជាមនុស្សដែលគ្រប់គ្នាគោរពស្រលាញ់បំផុត តែបើគេនោះមិនគប្បីនឹងម្ដាយហើយ ទម្រាំយើងជាប្រពន្ធក៏គេមិនទុកមុខឲ្យដែរ។
២.មើលថាគេធ្វើដាក់អ្នកបម្រើសេវាកម្មផ្សេងយ៉ាងម៉េច សង្កេតមើលពេលគេនិយាយ ឬប្រើអ្នកបម្រើសេវាកម្មតើគេមានប្រតិកម្ម ឬពាក្យសម្ដីដូចម្ដេច?មនុស្សប្រុសចិត្តធ្ងន់មិនឆាប់ខិង និងមិនប្រើហិង្សាដាច់ខាតពេលមានបញ្ហាក្នក់ចិត្ត។
៣.គាត់ចេះនិយាយដើមអ្នកដទៃឬអត់ អ្នកគួរចេះបែងចែកអ្វីល្អអ្វីអាក្រក់ពីគេផង កុំចេះស្រលាញ់តែមួយមុខនោះវាមិនល្អឡើយ។ ត្រូវបែងចែក និងសង្កេតមើលថាតើគេនិយាយអ្វីខ្លះពីអ្នកដទៃ ហើយបើសំដីទាំងនោះអាចទទួលយកបានឬក៏អត់។ ត្រូវចាំថាមនុស្សប្រុសល្អមិនខ្វល់ពីរឿងអ្នកដទៃ និងចេះនិយាយដើមពីក្រោយខ្នងឡើយ។
៤.គេនិយាយអ្វីខ្លះពីខ្លួនឯង នេះជាពេលដែលអ្នកអាចដឹងថាតើគេជាមនុស្សអួត ឬយ៉ាងណា? ដោយគ្រាន់តែសង្កេតមើលសំដីនិងទង្វើតើវាសមាមាត្រនឹងគ្នាឬអត់។
៥.មើលគេរាប់អានមិត្តភ័ក្ដិបែបណា ប្រេងមិនអាចរលាយចូលទឹកទេ។ មនុស្សប្រុសដូចគ្នាតែសេពគប់មិត្តភ័ក្ដិប្រភេទណា គឺច្បាស់តែគេមាននិស្ស័យដូចគ្នាហើយ៕
ប្រភព៖ https://thoughtcatalog.com/kirsten-corley/2017/11/15-things-that-will-tell-you-exactly-what-type-of-man-he-is/ ប្រែសម្រួល៖ Pencharm

វិធី ៧យ៉ាងជួយសម្រួលផ្លូវចិត្តពេលដែលអ្នកកំពុងរង់ចាំនរណាម្នាក់
បើអ្នកកំពុងប្រើពេលរង់ចាំអ្នកណាម្នាក់ ហើយមានអារម្មណ៍ថាពិបាកទ្រាំ និងឈឺចាប់ខ្លាំងអ្នកអាចសាកល្បងធ្វើរឿងទាំង ៧នេះបាន។ វានឹងអាចជួយសម្រួលការឈឺចាប់អ្នកក្នុងកំឡុងពេលរង់ចាំ ៖
១. ចុះទៅតាមខេត្តម្នាក់ឯងមួយរយៈ ៖ គួរតែជ្រើសរើសកន្លែងដែលមានធម្មជាតិស្អាត ឬក៏សមុទ្រ ព្រោះវាអាចជួយសម្រួលនូវភាពតានតឹងរបស់អ្នកមួយផ្នែកធំ។
២. ចំណាយពេលជាមួយគ្រួសារ ៖ អ្នកអាចទៅនៅជាមួយគាត់មួយរយៈធំ ឬក៏អាចនាំគាត់ដើរលេង ឬធ្វើរឿងណាដែលសប្បាយចិត្តឲ្យបានច្រើន។
៣. ចេញក្រៅជាមួយមិត្តភក្តិ ៖ បើមានមិត្តភក្តិអាចចេញក្រៅបានអ្នកគួរតែឧស្សាហ៍ចេញជាមួយពួកគេ ព្រោះពួកគេអាចឲ្យអ្នកភ្លេចនូវរឿងមិនសប្បាយចិត្តមួយចំនួនបាន។
៤. រៀនដើរហើរម្នាក់ឯង ៖ គួរតែសាកល្បងចេញទៅក្រៅម្នាក់ឯងខ្លះ ដូចជាទៅញ៉ាំអី មើលកុន ហាត់ប្រាណ ឬស្រូបយកខ្យល់អាកាស ព្រោះវាអាចឲ្យអ្នកជួបមនុស្សថ្មីៗ និងរឹងមាំជាងមុន។
៥. គិតអីដែលល្អៗ ៖ បើអ្នកសម្រេចចិត្តចាំគេហើយ អ្នកគួរតែព្យាយាមគិតរឿងដែលល្អៗ ដូចជាមិនយូរទេគេត្រឡប់មកវិញហើយ ឬក៏គាត់ក៏នឹកយើងដែរពេលគាត់អត់មានយើង។
៦. ថែរក្សាខ្លួនឲ្យស្អាតជានិច្ច ៖ ទោះគាត់ចាកចេញទៅក៏ដោយក៏មិនត្រូវមិនខ្វល់ពីខ្លួនឯងដែរ ត្រូវស្រឡាញ់ និងថែរក្សាខ្លួនឯងឲ្យបានស្អាតដើម្បីពេលគាត់ត្រឡប់មកវិញ អ្នកនៅតែស្អាត។
៧. រៀនជំនាញផ្សេងៗ ៖ ដូចជារៀនថតរូប រៀនភ្លេង រៀនហែលទឹក ឬក៏រៀនច្រៀងទៅតាមអ្វីដែលអ្នកចង់។ វីធីនេះអាចជួយអ្នកបើអ្នកជ្រើសរើសផ្លូវរង់ចាំគេ តែពេលខ្លះការរង់ចាំគ្មានន័យអីទាំងអស់ក្រៅពីធ្វើបាបខ្លួនឯង ដូច្នេះបើអាចកុំចំណាយពេលរង់ចាំយូរពេកអី៕
ប្រភព៖ https://thoughtcatalog.com/valaniece-christina/2017/11/18-activities-to-pass-the-time-while-youre-waiting-for-the-one/ ប្រែសម្រួល៖ ផេង ផលធិតា

ភាពខុសគ្នានានានៅពេលទើបស្រលាញ់គ្នាដំបូង និងស្រលាញ់យូរ
មានរឿងមួយប្រាកដជានឹងកើតឡើងក្នុងរឿងមនោសញ្ចេតនា នោះគឺទោះបីជាអ្នកចង់ឬមិនចង់ក៏អារម្មណ៍របស់អ្នកស្រលាញ់គ្នាយូរឆ្នាំ គឺមិនដូចនឹងអារម្មណ៍នៅទើបសាងស្នេហ៍គ្រាដំបូងនោះឡើយ ដូចជាឧទាហរណ៍ខាងក្រោមនេះជាដើម៖
១. ការផ្ញើសារ កាលគ្រាដំបូង ទម្រាំដាច់ចិត្តផ្ញើសារមួយៗ គឺត្រូវលុបចុះលុបឡើងជាច្រើនព្រោះខ្លាចនិយាយខុសមាត់ខុសក តែក្រោយមកសូម្បីតែរឿងរសើបបំផុតក៏ហ៊ាននិយាយដាក់គ្នាដែរ។
២. ការនិយាយគ្នា ពេលមិនទាន់យល់ពីគ្នា អ្នកទាំង២អាចត្រូវចំណាយពេលច្រើនដើម្បីនិយាយព្រោះចង់ឲ្យដៃគូយល់ពីខ្លួន តែពេលនៅជាមួយគ្នាបានយូរហើយ គ្រាន់តែមើលក្រសែភ្នែកមិនបាច់និយាយក៏យល់ដែរ។
៣. ការថ្នាក់ថ្នម ពេលស្រលាញ់គ្នាដំបូង មនុស្សស្រីក្នុងរឿងមនោសញ្ចេតនាប្រៀបដូចជារាជិនីត្រូវបានគេថ្នាក់ថ្នមគ្រប់បែបគ្រប់យ៉ាង តែក្រោយមកការថ្នាក់ថ្នមនឹងនៅតែមានតែមិនខ្ពស់ដូចគ្រាមុនឡើយ។
៤. ការស្លៀកពាក់ពេលណាត់គ្នា មនុស្សស្រីមានខោអាវឡើងហៀរទូតែរាល់ពេលណាត់គ្នាម្ដងៗតែត្អូញថាគ្មានខោអាវស្លៀកព្រោះខ្លាចតែមិនសមភ្នែកគេ។ ពេលស្គាល់គ្នាយូរហើយ គេនឹងជ្រើសយកសំលៀកបំពាក់ណាដែលស្លៀកទៅស្រួលខ្លួនជាជាង ការធ្វើខ្លួនឲ្យស្អាតបំផុត។
៥. ពេលវេលា ពេលទើបចាប់ផ្ដើម អ្នកទាំង២អាចចំណាយពេលច្រើនសម្រាប់គ្នា តែពេលយូរទៅ ឬក៏រៀបការតែម្ដង អ្នកទាំង២ត្រូវចំណាយពេលលើរឿងផ្សេងទៀត ដូចជាការងារ កូនចៅ ឬផ្ទះសម្បែងជាដើម។
៦. ភាពអៀនខ្មាស
ពេលទើបស្រលាញ់គ្នា គ្រាន់តែកាន់ដៃក៏មានអារម្មណ៍ដូចមានអគ្គិសនីរត់ឆ្លងកាត់ដែរ តែយូរទៅអារម្មណ៍នេះនឹងលែងមានទៀតហើយ។
ទំនាក់ទំនងរវាងដៃគូស្នេហាពីមួយដំណាក់កាលពីមួយទៅដំណាក់កាលតែងតែមានភាពប្រែប្រួល សំខាន់អ្នកត្រូវដឹងថាភាពប្រែប្រួលទាំងអស់នោះគឺជាសញ្ញាវិជ្ជមាន ឬដោយសារអ្នកកាន់តែយល់ចិត្តគ្នា តែក៏គួរកុំបណ្ដោយឲ្យស្នេហាអ្នកក្លាយជាសោះកក្រោះព្រោះការបន្ថែមភាពផ្អែមល្ហែមគ្នាទៅវិញទៅមកទោះក្នុងដំណាក់កាលណាក៏មិនអាចខ្វះបាន ៕
ប្រភព៖ https://spiceee.net/vn/articles/30670 ប្រែសម្រួល៖ Caramel

Sunday, November 12, 2017
ស្រីៗពេលស្មុគស្មាញ អាចប្រើវិធីសាមញ្ញៗទាំងនេះកម្ចាត់អាការៈធុញថប់បាន
មនុស្សស្រីឆាប់ទទួលអារម្មណ៍មួម៉ៅក្ដៅក្រហាយណាស់ តែអាការៈនោះបានតែមួយឆាវៗប៉ុណ្ណោះ។ ដូចនេះ១៦ វិធីសាមញ្ញខាងក្រោមនេះនឹងជួយកម្ចាត់ភាពស្មុគស្មាញបាន៖
១.មើលរឿងដែលយើងចូលចិត្តបំផុត។
២.ដើរចេញឲ្យឆ្ងាយពីកន្លែងដែលមួហ្មងនោះ។
៣.ហាត់យូហ្កាដើម្បីរំងាប់អារម្មណ៍ឆេវឆាវ។
៤.ផឹកតែបៃតងមួយកូនពែង ដើម្បីឲ្យត្រជាក់ចិត្តឡើងវិញ។
៥.ស្ដាប់ចម្រៀងដែលជាចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍បន្តិច ដើម្បីបណ្ដេញកំហឹងចេញពីក្នុងខ្លួន។ ៦.ចង់ឲ្យអារម្មណ៍ធូរស្រាលងូតទឹកក្ដៅឧណ្ណៗ។
៧.មិនដឹងបញ្ចេញកំហឹងនៅកន្លែងណា អាចញ៉ាំអាហារបញ្ចេញកំហឹងបាន។
៨.មើលសៀវភៅដែលមានចម្រុះពណ៌ ឲ្យរសាយភាពតានតឹង។
៩.សរសេររឿងមិនសប្បាយចិត្តដាក់លើក្រដាស ហើយរុំជាមួយដុំថ្ម គប់ទៅឲ្យឆ្ងាយ។
១០.ហៅមិត្តភ័ក្ដិចេញទៅដើរលេងខាងក្រៅ។
១១.បង្ហោះ status តាម Facebook។
១២.រាំរាំរាំ…. ដើម្បីឲ្យបែកញើស ហើយភាពស្មុគស្មាញក៏ចេញមកតាមនឹងដែរ។
១៣.ប្រឡែងលេងជាមួយសត្វចិញ្ចឹមដូចជាឆ្មារ,ឆ្កែ….។
១៤.មើលវីដេអូកំប្លែងៗ បន្លប់ចិត្ត។
១៥.តេទៅមនុស្សសំខាន់ៗ ដូចជាឪពុកម្ដាយ,បងប្អូន និងមនុស្សសំខាន់ដទៃទៀត។
១៦.ស្លៀកពាក់ខោអាវរលុងៗ កុំឲ្យទើសចិត្ត៕
ប្រភព៖ http://kanha.sabay.com.kh/article/911320 ប្រែសម្រួល៖ fbgoo.co

៤ជំហ៊ានងាយៗ ជួយឱ្យមនុស្សស្រីសម្រេចកាមដល់កំពូល
មនុស្សស្រីជិត ៨០% មិនបានសម្រេចទឹកកាមនៅពេលដៃគូសម្រុកចូលឡើយ ថ្វីត្បិតតែមានទឹកកាមតិចតួចហូរមកតែនោះមិនមែនជាការសម្រេចទឹកកាមទេ។ មានរឿងជាច្រើនដែលត្រូវធ្វើ ដើម្បីឱ្យមានអារម្មណ៍សម្រើបឡើង ក្នុងនោះសមត្ថភាពផ្លូវភេទរបស់អ្នកក៏ជាផ្នែកមួយដែលជួយឱ្យខាងស្រីសម្រេចបំណងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យអារម្មណ៍ពុះកញ្ជ្រោល និងចង់ឱ្យនាងសម្រេចទឹកកាមដែលមិនអាចបំភ្លេចបាន សូមមើល ៤ជំហ៊ានងាយៗដូចខាងក្រោមនេះ៖
ធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលឡើង ដើម្បីឱ្យមនុស្សស្រីអាចសម្រេចទឹកកាមបាន ត្រូធ្វើឱ្យមានរំញោចខួរក្បាល, ផ្លូវចិត្ត និងអារម្មណ៍របស់នាង។ ហើយមានរឿងជាត្រូវធ្វើចំពោះសរីរាង្គផ្លូវភេទរបស់នាង។ ដូច្នេះ យល់ល្អត្រូវធ្វើឱ្យអារម្មណ៍ពុះកញ្ជ្រោលជាមុនសិន មុននឹងចាប់ផ្តើមសម្រុកចូល។ រឿងរ៉ាវសាមញ្ញៗដូចជា ផ្តល់ការម៉ាស្សាឱ្យនាង ប្រាប់នាងថា តើអ្នកអាចរង់ចាំនាងដល់ពេលណា, ឬលើកការសរសើរល្អៗ ដើម្បីអាចជួយឱ្យនាងអាចមានអារម្មណ៍ឡើង។ រឿងផ្សេងទៀតដូចជា ការឱបថ្នាក់ថ្នមនាង។ ថើបថ្ងាសនាងថ្នមៗ ឬគ្រាន់តែអង្អែលសក់របស់នាងអាចធ្វើឱ្យអារម្មណ៍នាងពុះកញ្ជ្រោលឡើង។
បឺតមាត់ ការបឺតមាត់ជាចំណីមុនពេលរួមភេទ។ ដូច្នេះ ត្រូវប្រាកដថា អ្នកធ្វើវាបានត្រឹមត្រូវ។ យល់ល្អត្រូវចាប់ផ្តើមបឺតមាត់ថ្នមៗ នៅពេលអ្នកកាន់មុខនាងមកក្បែរអ្នក។ នៅពេលអារម្មណ៍មានអារម្មណ៍សម្រើបឡើង, បន្តសកម្មភាពដោយការយកដៃរបស់អ្នកឱបចង្កេះ និងខ្លួននាង។ អ្នកត្រូវធ្វើអ្វីច្រើនជាងនេះទៀត ដើម្បីធ្វើឱ្យនាងមានចំណង់តណ្ហាកាន់តែខ្លាំងឡើង។
ស្ទាបអង្អែលសុដន់របស់នាង នៅពេលអ្នកទាំងពីរចង់ឈានដល់ជំហ៊ានបន្ទាប់ទៀត អ្នកអាចស្ទាបអង្អែលសុដន់របស់នាងថ្នមៗ។ សុដន់ជាផ្នែកមួយនៃរាងកាយដែលងាយនឹងមានប្រតិកម្មបំផុត។ ប្រសិនបើអ្នកស្ទាបអង្អែលសុដន់នាងបានត្រឹមត្រូវ នោះវាអាចជួយឱ្យនាងមានអារម្មណ៍ពុះកញ្ជ្រោល និងបណ្តាលឱ្យនាងឈានដល់ចំណុចកំពូល។ អ្វីដែលច្រើនជាងនេះទៀត មនុស្សស្រីមួយចំនួនចូលចិត្តឱ្យបុរសស្ទាបអង្អែលសុដន់របស់នាង ព្រោះអាចធ្វើឱ្យនាងសម្រេចទឹកកាមបាន។
ផ្តល់ក្តីសុខត្រង់តំបន់ខាងក្រោមរបស់នាង ក្រៅពីកន្លែងមានក្តីសុខផ្សេងទៀតលើខ្លួនប្រាណរបស់នាង នៅមានកន្លែងឆ្តេញរបស់នាង, ទ្វារតូច និងទ្វារមាសជាកន្លែងដែលមានសម្រើបខ្លាំងបំផុត ក្នុងពេលរួមភេទ។ ស្ទាបអង្អែលខ្លួនប្រាណនាងជាមុនដូចជាត្រង់ទ្វារមាស និងភ្លៅរបស់នាង បន្ទាប់មកកន្លែងឆ្តេញរបស់នាង និងទ្វារតូចអាចធ្វើឱ្យនាងសម្រេចទឹកកាមបាន ដែលពីមុនមិនធ្លាប់ជួប។ ត្រង់ចំណុចនេះ សំខាន់ត្រូវចាំថា មនុស្សស្រីមួយចំនួនអាចសម្រេចទឹកកាមបានតែម្យ៉ាងគត់ នៅពេលកន្លែងឆ្តេញត្រូវបានជម្រុញឱ្យមានសម្រើប ស្របពេលដែលមនុស្សស្រីដទៃទៀតទាមទារឱ្យបន្តរឿងរ៉ាវផ្សេងទៀត។ អ្នកអាចបញ្ចប់ការសម្រេចទឹកកាមបានដោយការសម្រុកចូល។ ជាចុងក្រោយ ការរួមភេទមិនមែនមានត្រឹមតែការសម្រុកចូលប៉ុណ្ណោះទេ។ វារួមផ្សំទាំងធាតុផ្សេងៗជាច្រើនទៀត ហើយមនុស្សស្រីទាំងអស់មិនដូចគ្នាឡើយ ដូច្នេះ យល់ល្អត្រូវដឹងថា អ្វីដែលនាងចូលចិត្ត ដោយការយកចិត្តទុកដាក់លើភាសាកាយវិការរបស់នាង៕
ប្រភព៖khmerpropey
កុំទាន់ហៅថា «មិត្តប្រុស» បើគាត់មិនទាន់បំពេញរឿង ៥ យ៉ាងនេះបាន
បុរសៗបើសិនចង់ធ្វើជាសង្សារគេ ទាល់តែបំពេញលក្ខខណ្ឌ ៥ យ៉ាងនេះបានសិន ទើបស្រីៗយើងព្រមទទួល ឬអាចហៅគាត់ថាជាមិត្តប្រុសបាន។
១.អញ្ជើញយើងចូលរួមកម្មវិធីផ្សេងៗ៖ ប្រសិនបើមនុស្សប្រុសនោះពិតជាស្រលាញ់យើងមែន គាត់នឹងអញ្ជើញយើងឲ្យទៅចូលរួមក្នុងកម្មវិធីផ្សេងៗដែលមានទាំងសាច់ញាតិ និងមិត្តភ័ក្ដិឲ្យបានស្គាល់យើង។
២.ចាត់ទុកយើងជាមនុស្សសំខាន់សម្រាប់គាត់៖ ជានិច្ចកាលបើគាត់ចាត់ទុកយើងជាមនុស្សសំខាន់មែន គាត់តែងតែពិភាក្សាជាមួយយើងមុនសម្រេចចិត្តធ្វើអ្វីមួយ មិនតែប៉ុណ្ណោះគាត់នឹងចែករំលែករឿងរ៉ាវក្នុងគ្រួសារឲ្យយើងដឹងទៀតផង។
៣.ដឹងពីគ្នាទៅវិញទៅមក៖ ទាល់តែដឹងថាទាំងពីរនាក់មានចិត្តដូចគ្នា ឬយល់ចិត្តគ្នាច្បាស់លាស់ប៉ុណ្ណា ចាំហៅគាត់ថាជាសង្សារក៏មិនយឺតពេលដែរ។
៤.គាត់ឈប់សម្លឹងស្រីដទៃ៖ ប្រសិនបើភ្នែកគាត់ឈប់សម្លឹងស្រីដទៃ ហើយមានតែរូបយើងម្នាក់ នោះអាចហៅគាត់ជាមិត្តប្រុសបានហើយ។
៥.ទទួលយកចំណុចអវិជ្ជមានយើងបាន៖ ហៅថាសង្សារពិតជាមិនខុសឡើយ បើគាត់ដឹងហើយថាយើងនៅមានចំណុចខ្វះខាតច្រើន តែគាត់នៅតែទទួលយកបាន៕
ប្រភព៖http://www.boldsky.com/relationship/beyond-love/2017/dont-call-him-a-boyfriend-until/he-talks-to-parents-pf151277-111923.htmlប្រែសម្រួល៖ fbgoo.co

ផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» មានផ្ទុកបាក់តេរី ត្រូវបានហាមឃាត់លក់លើទីផ្សារ
ដោយយោងតាមសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ផលិតផលអាហារបំប៉នកូនក្មេង នៅថ្ងៃទី២ខែមីនានេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» ត្រូវបានមន្ត្រីឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថាមានផ្ទុកបាក់តេរីកំពុងលូតលាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ សេចក្តីជូនដំណឹងស្តីពីការហាមឃាត់ផលិតផលអាហារបំប៉នកូនក្មេងបានលើកឡើងបន្តថា បច្ចុប្បន្នក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៃប្រទេសកាណាដា ដោយសារតែស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ និងភាពសើម) អាចលូតលាស់ដុះដាលទៅជាសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ និងសុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរ វាបណ្ដាលឲ្យស្លាប់បាត់ជីវិតថែមទៀត។ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម កំពុងតែចាត់វិធានការ រួមមាន៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ និងប្រមូលឃាត់ទុកក្នុងករណីមានលក់នៅលើទីផ្សារ ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល និងអាជីវករលក់ដុំ និងរាយទាំងអស់ ព្រមទាំងចាត់មន្ត្រីចុះត្រួតពិនិត្យនៅតាមទីផ្សារធំតូច និងផ្សារទំនើបនានា។ អាស្រ័យហេតុនេះ បើសិនបងប្អូនបានជួបប្រទះនូវផលិតផលទាំងនេះ សូមមេត្តាសហការផ្ដល់ព័ត៌មានដល់សាខាកាំកុងត្រូលរាជធានី-ខេត្ត៕
ប្រភពពី ៖ everyday
កុំយកសង្សារអីល្អជាង បើចិត្តអ្នកនៅជាប់ជំពាក់រឿងទាំង ៦ នេះ
មនុស្សស្រីមិនគួរទទួលយកស្នេហាឡើយ បើខ្លួននៅជាប់ជំពាក់នឹងបញ្ហាទាំងអស់នេះ ព្រោះបើទទួលយកមក ជីវិតគូក៏គ្មានក្ដីសុខដូចអ្នកដទៃដែរ។ មិនគួរយករឿងស្រឡាញ់មកលេងសើចនោះទេ បើអ្នកនៅតែជាប់ជំពាក់ជាមួយរឿងទាំងប៉ុន្មានខាងក្រោមនេះ៖
១.មិនទាន់អាចផ្គត់ផ្គង់ខ្លួនឯងបាន៖ មានអារម្មណ៍ថាទើសទាល់ទេពេលលាដៃសុំលុយគ្រួសារមកបំពេញស្នេហាខ្លួនឯង? បើមិនទាន់ចេះរកលុយជួយខ្លួនឯងសិនទេ អ្នកមិនគួរយកបន្ទុកមួយទៀតមកដាកើខ្លួនឡើយ។
២.ខ្លាចភាពឯកា៖ អ្នកតែងតែខ្លាចការនៅម្នាក់ឯង អ្នកមិនចង់ទទួលបានអារម្មណ៍ថាខ្លួនឯងឯកា ទើបអ្នកទទួលយកស្នេហា តែការគិតបែបនោះគឺខុសទាំងស្រុង អ្នកមិនគួរយកស្នេហាគ្រាន់តែកំដរភាពឯកោរបស់ខ្លួននោះទេ។
៣.ដិតដាមរឿងអតីតកាល៖ អ្នកនៅតែឈ្លក់វង្វេងជាមួយរឿងអតីត ហើយតែងយករឿងដែលកន្លងផុតទៅមកលាយឡំនឹងបច្ចុប្បន្ន។ បើអ្នកនៅតែបែបនេះអ្នកមិនគួរយកអ្នកថ្មីមកឈឺចាប់ជាមួយអ្នកនោះទេ។
៤.ទទួលយកអ្នកថ្មីគ្រាន់តែចង់បំបាត់ការឈឺចាប់៖ អ្នកទទួលស្នេហាថ្មីក៏ដោយសារចង់បន្លប់ភាពឈឺចាប់ដែលនៅសល់ របស់អ្នកទាំងដែលអ្នកមិនបានតាំងចិត្តនឹងស្រឡាញ់គេ។ បែបនេះអ្នកពិតជាមនុស្សអាត្មានិយមណាស់ ហើយក៏មិនគួរមានស្នេហាដែរ។
៥.ចែកមិនដាច់រវាងអារម្មណ៍ស្រឡាញ់ និងអារម្មណ៍ផ្សេង៖ នៅតែមិនអាចបែងចែកឲ្យច្បាស់រវាងអារម្មណ៍ស្រឡាញ់ និងអារម្មណ៍ទេនោះ ច្បាស់ណាស់ថាគូអ្នកនឹងបែកគ្នាក្នុងពេលដ៏ខ្លី។
៦.មិនចេះប្រឈមមុខនឹងបញ្ហា៖ ស្នេហារវាងមនុស្សពីរនាក់ គឺគ្មាននរណាមកទំនួលខុសត្រូវជំនួសខ្លួនឯងឡើយ។ ដូចនេះបើពេលមានបញ្ហាមិនចេះដោះស្រាយ ហើយយកលេសបែកគ្នា ឬអាងអីនិយាយថាគ្មានវិធីដោះស្រាយចេញ បែបនេះកុំមានអីល្អជាង។ បើមិនមានចិត្តស្រឡាញ់ និងមិនទាន់ត្រៀមខ្លួនទទួលយកស្នេហាទេ កុំបង្កើត ឬទទួលវាអី ព្រោះអាចឲ្យគេ និងយើងឈឺចាប់ខ្លាំង៕
ប្រភពអត្ថបទ៖http://kanha.sabay.com.kh/article/960263#utm_campaign=onpage

ធ្មេញលឿងអាចមកជាសវិញ ចាំបាច់អស់លុយអីច្រើន!
ធ្មេញមិនសស្អាតអាចធ្វើឱ្យអ្នកគ្មានទំនុកចិត្ត ពេលហាមាត់និយាយទៅកាន់អ្នកណាម្នាក់។ ទោះបីដុសធ្មេញជាប្រចាំ បញ្ហាធ្មេញលឿងនៅតែអាចកើតមាន។ ដូច្នេះថ្ងៃនេះ យើងមកសាកល្បងវិធីសាស្ត្របែបធម្មជាតិខាងក្រោមនេះ បន្ថែមពីលើថ្នាំដុសធ្មេញដែលប្រើរាល់ថ្ងៃ ដើម្បីកែខៃធ្មេញពីលឿងមកសស្អាតចែងចាំង។
១-ថ្នាំដុសធ្មេញ អំបិល ក្រូចឆ្មារ និងម្សៅសូដា៖ ច្របាច់ថ្នាំដុសធ្មេញបន្តិចដាក់កូនចាន អំបិលមួយជីប ម្សៅសូដាបន្តិច និងទឹកក្រូចឆ្មារ២-៣តំណក់ (កុំឱ្យរាវពេក) លាយគ្រឿងផ្សំខាងលើឱ្យចូលគ្នា ហើយយកច្រាសមកបៀកយកទៅដុសលើធ្មេញដូចធម្មតា
២-អំបិល ទឹកក្រូចឆ្មារ និងថ្នាំដុសធ្មេញ៖ ច្របាច់ក្រូចឆ្មារលើអំបិលបន្តិច កូររហូតអំបិលរលាយ ហើយច្របាច់ថ្នាំដុសធ្មេញដាក់ចូលបន្តិចល្មមដុសគ្រាន់ យកច្រាសមកបៀក ហើយដុសលើធ្មេញ ទុកចោលប្រហែល១ទៅ២នាទី រួចសម្អាតមាត់ចេញដោយទឹកក្ដៅឧណ្ហៗ ៣- ម្សៅសូដា និងទឹកក្រូចឆ្មារ៖ ចាក់ម្សៅសូដាក្នុងកូនចានមួយ ហើយច្របាច់ក្រូចឆ្មារ២-៣តំណក់ ច្របល់ឱ្យសព្វ យកច្រាសមកបៀក ហើយដុសលើធ្មេញ រួចលាងចេញ ចំណាំ៖ សម្រាប់វិធីដែលមាន ប្រើម្សៅសូដា មិនគួរធ្វើលើសពី២ដងក្នុង១សប្ដាហ៍ឡើយ ហើយកុំទុកយូរពេក ពេលដុសម្ដងៗ ព្រោះវាអាចមានជាតិកាត់ ប៉ះពាល់ដល់អណ្ដាត និងអញ្ចាញធ្មេញបាន៕
ប្រភព៖ http://kanha.sabay.com.kh/article/963880#utm_campaign=onpage ប្រែសម្រួល៖ fbgoo.co
Friday, November 10, 2017
មនុស្សលង់ទឹក តើអ្នកគួរជួយសង្គ្រោះយ៉ាងដូចម្តេចខ្លះ?
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ចសង្គ្រោះដែលអ្នកបានធ្វើ គឺបានសម្រេចត្រឹមតែពាក់កណ្តាលនោះទេ ។ ការជួយធ្វើអោយជន រងគ្រោះដែលលង់ទឹក ឬ បានឈ្លក់ផឹកទឹកជាច្រើនចូលទៅក្នុងខ្លួន អោយមានដង្ហើមឡើងវិញនោះ គឺជា ការងារសង្គ្រោះពាក់កណ្តាលទៀត ដែលអ្នកត្រូវធ្វើ ហើយវាទាំងពីរគឺមានសារៈសំខាន់ដូចគ្នា ក្នុងការ ជួយរក្សានូវ ជីវិតរបស់ជនរងគ្រោះ ។ ការសង្គ្រោះជីវិតរបស់ជនរងគ្រោះ គឺមានដូចជា ការផ្លុំបញ្ចូលខ្យល់តាមមាត់។ ពិតប្រាកដណាស់ អ្នកគួរតែអនុវត្តនូវ យុទ្ធសាស្ត្រដែលមានលក្ខណៈជាទូទៅ និង មានសុវត្ថិភាព រាល់កាលៈទេសៈដែល អាចទៅរួច។ ប្រសិនបើអ្នកមានប្រដាប់សប់បញ្ចូលខ្យល់ នៅក្នុងកាបូបសង្គ្រោះបន្ទាន់របស់អ្នក គឺអ្នក ត្រូវតែប្រើវា។ វានឹងជួយផ្តល់នូវ សុវត្ថិភាព ជាជាង ការសង្គ្រោះដោយវិធីផ្លុំបញ្ចូលខ្យល់តាមមាត់ ដែលវា អាចជួយការពារអ្នកពីជំងឺអេដស៍ និង ការចម្លងរោគដទៃៗ ទៀត។ តែអ្នកត្រូវតែហៅរកជំនួយ មុនពេលអ្នកចាប់ផ្តើម អនុវត្តនូវទម្រង់ការនៃកិច្ចសង្គ្រោះបន្ទាន់នេះ ។ វិធីនៃការសង្គ្រោះដោយ ការផ្លុំបញ្ចូលខ្យល់ដង្ហើមតាមមាត់ សម្រាប់ករណីនៃការលង់ទឹក ដាក់ស្ថានភាពក្បាលរបស់ជនរងគ្រោះមកចំហៀង ដើម្បីអនុញ្ញាតអោយទឹកធ្វើការហូរចេញពី ក្នុងមាត់ និង ច្រមុះរបស់ជនរងគ្រោះ។ បន្ទាប់មកដាក់ក្បាលរបស់ជនរងគ្រោះ អោយត្រង់មកវិញ ។ ចាប់ផ្តើមធ្វើការសង្គ្រោះផ្លូវដង្ហើម ដោយធ្វើការផ្លុំបញ្ចូលខ្យល់តាមមាត់ នៅលើគោកប្រសិនបើ អាចទៅរួច ឬ នៅក្នុងទឹក ប្រសិនបើជនរងគ្រោះត្រូវការ ការសង្គ្រោះភ្លាមៗ ដែលពួកគេ អាចកំពុងប្រឈម នឹងការបាត់បង់ជីវិត។ ធ្វើការផ្លុំបញ្ចូលខ្យល់តាមមាត់អោយបានខ្លាំងៗ ៤ដង ចូលទៅក្នុងមាត់របស់ជនរងគ្រោះ ដោយ អ្នកត្រូវ ធ្វើការបិទច្រមុះ របស់ពួកគេ។ វិធីនេះអាចធ្វើអោយខ្យល់ ធាក់ចេញនូវជាតិទឹក ដែលដក់ នៅក្នុង ផ្លូវ ដង្ហើម និង សួតរបស់ជនរងគ្រោះ ។ បន្ទាប់ពីអ្នកបានផ្លុំខ្យល់ដង្ហើមបាន៤ដងហើយ នោះអ្នកត្រូវដាក់ត្រចៀក នៅជិតមាត់របស់ ជនរងគ្រោះ និង ពិនិត្យតាមដានមើលដើមទ្រូង ដើម្បីស្វែងរកសញ្ញា នៃការដកដង្ហើមរបស់ ពួកគេ។ ធ្វើការពិនិត្យជីពចរ នៃសញ្ញារស់រានរបស់ជនរងគ្រោះ ។ ចាប់ផ្តើម អនុវត្តនូវទម្រង់ការនេះ សារឡើងវិញម្តងទៀត ។ អ្នកមិនត្រូវធ្វើការចាកចេញពីក្នុងទឹកភ្លាមៗ នៅពេលដែលជនរងគ្រោះ ចាប់ផ្តើមធ្វើការដកដង្ហើម និង មានការឈ្លក់ទឹកទេ។ ជាការពិត ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពី ការមានគ្រោះថ្នាក់នៃការលង់ទឹកនេះ វាអាចជាពេលវេលា ដែលមានគ្រោះថ្នាក់បំផុត។ ផលវិបាក ដែលកើតមានដោយសារការប្រឈមនឹង ការឈ្លក់ទឹកនេះ មានដូចជា៖ ការហើមសួត, ការបង្ករោគ, បេះដូងចុះខ្សោយ ដែលពួកវាទាំងអស់នេះ អាចនឹងកើតមាន នៅក្នុងអំឡុងពេលប៉ុន្មានម៉ោងនេះ។ ដូច្នេះ អ្នកគប្បីត្រូវតែបញ្ជូនជនរងគ្រោះ ដែលលង់ទឹក ទៅកាន់មន្ទីរពេទ្យ ៕
ប្រភព ៖ health.com.kh
គួរប្រយ័ត្នរឿងអ្វីខ្លះទៅ ក្រោយកូនកើតរួច២៤ម៉ោងដំបូង?
ការមានកូនដំបូង ប្រហែលជាធ្វើឲ្យអ្នកមានក្តីកង្វល់ច្រើន ហើយមិនដឹងថា គួរធ្វើបែបណាខ្លះនោះទេ។ ខាងក្រោមនេះ គឺជាដំបូន្មានល្អ សម្រាប់ឪពុកម្តាយថ្មោងថ្មី ក្នងការមើលថែរក្សាកូនតូចទើបនឹងកើតរបស់គេ ឲ្យបានល្អបំផុត។ ១. លាងសម្អាតដៃឲ្យបានស្អាត មុននឹងចាប់កាន់កូន ២. ត្រូវប្រយ័ត្ន និងទ្រក្បាលកូនឲ្យជាប់ល្អ ៣. អនាម័យ គឺជារឿងទីមួយ ពីព្រោះ រាងកាយ និងប្រព័ន្ធការពារទារកនៅក្មេងខ្ចី ៤. កុំបង្កសំឡេងរំខាន ឬធ្វើឲ្យកុមារភ្ញាក់ ៥. ពិនិត្យមើលកន្លែងគេងទារក ដើម្បីប្រាកដថាវាស្អាត និងគ្មានសត្វល្អិតនានា ៦. ពិនិត្យមើលការបត់ជើងទារក ហើយត្រូវឧស្សាហ៍ប្តូរខោទឹកនោម ៧. ត្រូវប្រយ័ត្ន និងថែទាំផ្ចិតកូនឲ្យបានល្អ ដើម្បីកុំឲ្យឆ្លងមេរោគ ៨. បើមានអ្វីប្លែក ឬសង្ស័យ សូមទាក់ទងទៅគ្រូពេទ្យរបស់អ្នក៕
ប្រភពពី៖everyday.com.kh
ប្រញាប់រៀបការនៅវ័យក្មេងពេក នឹងអាចជួបវិបត្តិ៧យ៉ាង
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្រឹងទំនាក់ទំនងស្នេហារបស់ពួកគេ និងគិតថាការចាប់ផ្ដើមជីវិតគ្រួសារលឿន នឹងជួយឲ្យពួកគេឈានដល់ជីវិតឯករាជ្យលឿនដូចគ្នា។
ទោះបីជាការរៀបការនៅវ័យក្មេងមានគុណសម្បត្តិមួយចំនួន តែវាក៏មានបញ្ហាជាច្រើនដែលនឹងត្រូវប្រឈមមុខដូចជា៖
១.ទំនួលខុសត្រូវក្នុងវ័យក្មេង៖ ជីវិតប្ដីប្រពន្ធ មិនមែនមានតែពេលផ្អែមល្ហែម សប្បាយៗដូចជីវិតជាសង្សារឡើយ។ ពួកគេត្រូវមើលថែគ្រួសារ ទុកដាក់ផ្ទះសំបែង បីបាច់កូនចៅដោយខ្លួនឯង។ ដូច្នេះហើយបើជីវិតពួកគេមិនទាន់មានលំនឹង និងមិនរឹងមាំគ្រប់គ្រាន់វានឹងក្លាយជាបញ្ហាធំ។
២.បាត់បង់អ្វីដែលជាភាពរីករាយរបស់យុវវ័យ៖ ភាពច្របូកច្របល់នៃជីវិតអាពាហ៍ពិពាហ៍នឹងចាប់ផ្ដើម ជីវិតយុវវ័យរបស់ពួកគេនឹងបាត់ទៅដំណាលគ្នាដែរ។
៣.ការមានផ្ទៃពោះក្នុងវ័យក្មេង៖ មានកូននៅវ័យក្មេងពេកនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពស្ត្រីគ្រប់រូប ជាពិសេសបើស្ត្រីមិនទាន់អស់ការលូតលាស់នៅឡើយ ការមានផ្ទៃពោះនឹងងាយប្រឈមនឹងគ្រោះថ្នាក់។
៤.ភាពប្រេះឆានៃជីវិតគូងាយកើតមានឡើង៖ ដោយសារពួកគេនៅចិត្តក្ដៅ មិនទាន់ចេះគិតគូរវែងឆ្ងាយ គូស្វាមីភរិយាវ័យក្មេងភាគច្រើនមិនមានទំនួលខុសត្រូវ ឬឈ្លោះប្រកែកគ្នារហូតមិនអាចទ្រាំនឹងគ្នាបាន។
៥. ផលប៉ះពាល់ចំពោះការសិក្សា៖ ភាគច្រើន គូស្នេហ៍វ័យក្មេងមិនអាចបន្តការសិក្សាខ្ពស់បានទេព្រោះពួកគេត្រូវទទួលខុសត្រូវលើបញ្ហាហិរញ្ញវត្ថុគ្រួសារ។
៦.ឱកាសការងារតិចតួច៖ ដោយសារតែការអប់រំរបស់ពួកគេមានកម្រិតពួកគេមិនអាចទទួលបានការងារដែលមានប្រាក់ខែខ្ពស់នោះទេ។
៧.ជួបការលំបាកក្នុងការចិញ្ចឹមកូន៖ ចំណេះដឹងរបស់ពួកគេអំពីការថែទាំកូនអាចមានកម្រិត ព្រមទាំងមិនមានការណែនាំគ្រប់គ្រាន់ពីមាតាបិតា ដូច្នេះពួកគេមិនអាចមើលថែកូនបានល្អទេ។ ការរៀបអាពាហ៍ពិពាហ៍ឆាប់ពេក មើលទៅរ៉ូមែនទិច និងងាយស្រួលប៉ុន្តែវាមានបញ្ហាប្រឈមជាច្រើនផងដែរ។ ដូច្នេះគូស្វាមីភរិយាត្រូវការរយៈពេលស្គាល់គ្នាឲ្យបានច្បាស់សិនមុនសម្រេចចិត្តរៀបការជាមួយគ្នា។ ការប្រញាប់ប្រញាល់ឈានជើងចូលក្នុងអាពាហ៍ពិពាហ៍មួយដែលនឹងត្រូវបញ្ចប់ទៅវិញរហ័ស ពុំមែនជារឿងត្រឹមត្រូវដែលគួរធ្វើនោះទេ ៕
ប្រភព៖ http://kanha.sabay.com.kh/article/979004#utm_campaign=onpage ប្រែសម្រួល៖ fbgoo.co

ទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល»
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុកចម្ប៉ាសាក់ ប្រទេសឡាវ ថែមទៀតផង។
ស្ថានភាពផ្លូវទៅរមណីយដ្ឋានដ៏អស្ចារ្យ មួយនេះស្អាតបាតគួរសមល្មមអាចទៅលេងកម្សាន្តជាលក្ខណៈគ្រួសារញាតិមិត្តបានគ្រប់ពេលវេលា។យើងខ្ញុំសង្ឃឹមថា លោកអ្នកមិនចាប់ទោសអូសដំណើរពេលវេលាទៅលេងកម្សាន្តទីនេះទៀតនោះទេ។
ទីតាំងថត៖ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
រូបថត៖ ទី សារឿន
រក្សាសិទ្ធិ៖ ក្រុមទេសចរខ្មែរ
ប្រែសម្រួល៖ fbgoo.co
ទីតាំងថត៖ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
រូបថត៖ ទី សារឿន
រក្សាសិទ្ធិ៖ ក្រុមទេសចរខ្មែរ
ប្រែសម្រួល៖ fbgoo.co
៥ យ៉ាងដែលអ្នកមិនធ្លាប់ដឹងពី កម្មវិធី FaceApp កែមុខពីក្មេងទៅចាស់
កម្មវិធី FaceApp ជាកម្មវិធីកែរូបតូចមួយដែលដូចទៅនឹងកម្មវិធីល្បី Prisma ដែលក្រឡុកបណ្ដាញសង្គមឆ្នាំមុន វាមានសមត្ថភាពអាចធ្វើឲ្យរូបភាពធម្មតាប្ដូរទ្រង់ទ្រាយទៅតាមមុខងារកំណត់ដូចជា ញញឹម មុខក្មេង មុខចាស់ និងអាចកាត់រូបទាំងនោះដាក់ចូលបានផងដែរ។ ថ្ងៃនេះក្រុមការងារសូមបង្ហាញជូន ៥ ចំណុចដែលអ្នកគួរស្វែងយល់បន្ថែមពីកម្មវិធីនេះ។
១/ គ្មានផ្ទាំងពាណិជ្ជកម្មលោតរញ៉ែរញ៉ៃ៖ កម្មវិធីនេះប្រិយមិត្តមិនបានឃើញបានពាណិជ្ជកម្មលោតមកនោះទេ ទោះជាកម្មវិធីប្រភេទ Free-App ក៏ដោយដែលខុសកម្មវិធីដទៃ បើហ្រ្វីហើយមិនបាច់និយាយទេរឿងពាណិជ្ជកម្មគឺលោតមកស្កេកស្កេះ។
២/.គ្មានលោតសញ្ញាសំគាល់ App៖ FaceApp អាចនិយាយបានថាជាកម្មវិធីដំបូងគេ ដែលមានមុខងារអាចលុបសញ្ញាសំគាល់កម្មវិធីចេញបាន ប្រសិនបើប្រិយមិត្តមិនចង់ដាក់។
៣/.អាចប្តូរមុខបានច្រើនបែប៖ ដូចប្រិយមិត្តមួយចំនួនបានសាកល្បងរួចហើយ កម្មវិធីនេះមានមុខងារអាចប្ដូរមុខបានច្រើនយ៉ាងដូចជា ទឹកមុខញញញឹម សើច យំ មុខក្មេង មុខចាស់ ជាដើម។
៤/.អាចបង្កើតជារូបភាពកំប្លែងៗ GIF៖ មិនត្រឹមតែអាចកែមុខបាននោះទេ កម្មវិធីនេះអាចធ្វើ GIF បានដោយគ្រាន់តែចុច filters និង collages ក្នុងពេលតែមួយជាការស្រេច។
៥/. របៀបប្រើងាយៗ៖ ចំពោះរបៀបប្រើវិញមិនជាពិបាកនោះទេ គ្រាន់តែប្រិយមិត្តដោនឡូតវាចេញពី App Store និង Play Store រួចធ្វើការតម្ល់ើងលើទូរសព្ទ បន្ទាប់មកបើកកម្មវិធី FaceApp រួចចុចចូលមុខងារ Face រើសយកទឹកមុខដែលអ្នកចង់កែ រួចហើយចុច Save ជាការស្រេច ហើយប្រិយមិត្តអាចផុសចូលបណ្ដាញសង្គមបានដោយងាយ សម្រាប់ជាការកំសាន្តផងដែរ៕
ចុចដោនឡូត https://play.google.com/store/apps/details?id=io.faceapp&hl=en | https://itunes.apple.com/us/app/faceapp-neural-face-transformations/id1180884341?mt=8
ប្រភព៖ http://news.sabay.com.kh/article/927817#utm_campaign=onpage ប្រែសម្រួល៖ fbgoo.co
ប្រភព៖ http://news.sabay.com.kh/article/927817#utm_campaign=onpage ប្រែសម្រួល៖ fbgoo.co
នរណាជាជម្រើសរបស់អ្នក?
ធ្លាប់គិតទេ? មានមនុស្សជាច្រើនតាមស្រលាញ់យើង ប៉ុន្ដែហេតុអីយើងមិនស្រលាញ់គេ? យើងបានជួបមនុស្សល្អហើយ តែហេតុអីយើងនៅតែមិនអាចរស់នៅជាមួយគេ? រស់នៅជាមួយគេហើយ ហេតុអីពេលខ្លះមិនអាចលើកលែងឲ្យគ្នា បើគ្រាន់តែកំហុសបន្ដិចបន្ដួចសោះ? ខ្ញុំធ្លាប់បានមើលរឿងចិន ហើយចាំបានប្រយោគមួយដែលគេនិយាយ «បានជិះទូកជាមួយគ្នា ជានិស្ស័យដែលសន្សំមក១០ជាតិ ហើយបានរៀបការជាប្ដីប្រពន្ធ គឺធ្វើបុណ្យរួមគ្នា ១០០ជាតិឯណោះ»។ ទោះបីពិតឬមិនពិត តែយើងអាចគិតដោយខ្លួនឯងបាន។ ភាគច្រើន ស្នេហាទីមួយមិនមែនជាស្នេហាចុងក្រោយ មនុស្សដំបូងមិនមែនជាមនុស្សចុងក្រោយ តែមនុស្សចុងក្រោយជាមនុស្សដែលធ្វើឲ្យជីវិតយើងអាចចាប់ផ្ដើមសារជាថ្មី ហើយមនុស្សចុងក្រោយជាជម្រើសរបស់យើង។
💘💘💘💘💘💘💘 មនុស្សស្ទើរតែមួយផែនដីនេះ ចំណាយពេលជាងពាក់កណ្ដាលជីវិតរបស់ខ្លួន ជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ ប៉ុន្ដែក៏មានអ្នកដែលសម្រេចចិត្តចំណាយពេល១ជីវិតជាមួយខ្លួនឯង។ បើយើងមានឱកាសជ្រើសរើសមនុស្សម្នាក់ដើម្បីរស់នៅជាមួយ យើងគួរតែ៖ <3 a="" href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRTPbcpux84XiviQUqG2WmsNNiLSDxDJt2_CMv6muT-dNTwU6yXNRLBlNoHbzuuNmzh3GK-DNkUQN8hIVw1IIG9rjZvyhRCoZ5MCpPbkQKIirC3i0ZOKhNFqzrwBBlzy9TRzl0ok7DP2Z/s1600/635857943449275906-2045948472_love.jpg" imageanchor="1">3>
ប្រភព៖https://www.facebook.com/bookoflifes/កែសំរួលដោយ ៖ fbgoo.co

Subscribe to:
Posts (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...