Monday, November 13, 2017

វិធី ៧យ៉ាង​ជួយ​សម្រួល​ផ្លូវ​ចិត្ត​ពេល​ដែល​អ្នក​កំពុង​រង់​ចាំ​នរណា​ម្នាក់​

បើ​អ្នក​កំពុង​ប្រើ​ពេល​រង់ចាំ​អ្នក​ណា​ម្នាក់ ហើយ​មាន​អារម្មណ៍​ថា​ពិបាក​ទ្រាំ និង​ឈឺចាប់​ខ្លាំង​អ្នក​អាច​សាកល្បង​ធ្វើ​រឿង​ទាំង​ ៧​នេះ​បាន។ ​វា​នឹង​អាច​ជួយ​សម្រួល​ការ​ឈឺចាប់​អ្នក​ក្នុង​កំឡុង​ពេល​រង់​ចាំ ៖
១. ចុះ​ទៅ​តាម​ខេត្ត​​ម្នាក់​ឯង​មួយ​រយៈ ៖ គួរ​តែ​ជ្រើស​រើស​កន្លែង​ដែល​មាន​ធម្មជាតិ​ស្អាត ឬ​ក៏​សមុទ្រ​ ព្រោះ​វា​អាច​ជួយ​សម្រួល​នូវ​ភាព​តានតឹង​របស់​អ្នក​មួយ​ផ្នែក​ធំ។
២. ចំណាយ​ពេល​ជាមួយ​គ្រួសារ ៖ អ្នក​អាច​ទៅ​នៅ​ជាមួយ​គាត់​មួយ​រយៈ​ធំ ឬ​ក៏​អាច​នាំ​គាត់​ដើរ​លេង​ ឬ​ធ្វើ​រឿង​ណា​ដែល​សប្បាយ​ចិត្ត​ឲ្យ​បាន​ច្រើន។
៣. ចេញ​ក្រៅ​ជាមួយ​មិត្តភក្តិ ៖ បើ​មាន​មិត្តភក្តិ​អាច​ចេញ​ក្រៅ​បាន​អ្នក​គួរ​តែ​ឧស្សាហ៍​ចេញ​ជាមួយ​ពួក​គេ ព្រោះ​ពួក​គេ​អាច​ឲ្យ​អ្នក​ភ្លេច​នូវ​រឿង​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន​បាន។
៤. រៀន​ដើរ​ហើរ​ម្នាក់​ឯង ៖ គួរ​តែ​សាកល្បង​ចេញ​ទៅ​ក្រៅ​ម្នាក់​ឯង​ខ្លះ ដូច​ជា​ទៅ​ញ៉ាំ​អី មើល​កុន ហាត់​ប្រាណ​ ឬ​ស្រូប​យក​ខ្យល់​អាកាស ព្រោះ​វា​អាច​ឲ្យ​អ្នក​ជួប​មនុស្ស​ថ្មី​ៗ និង​រឹង​មាំ​ជាង​មុន។
៥. គិត​អី​ដែល​ល្អៗ ៖ បើ​អ្នក​សម្រេច​ចិត្ត​ចាំ​គេ​ហើយ​ អ្នក​គួរ​តែ​ព្យាយាម​គិត​រឿង​ដែល​ល្អៗ ដូច​ជា​មិន​យូរ​ទេ​គេ​ត្រឡប់​មក​វិញ​ហើយ ឬ​ក៏​គាត់​ក៏​នឹក​យើង​ដែរ​ពេល​គាត់​អត់​មាន​យើង។
៦. ថែ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ជានិច្ច ៖ ទោះ​គាត់​ចាកចេញ​ទៅ​ក៏​ដោយ​ក៏​មិន​ត្រូវ​មិន​ខ្វល់​ពី​ខ្លួន​ឯង​ដែរ ត្រូវ​ស្រឡាញ់​ និង​ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ស្អាត​ដើម្បី​ពេល​គាត់​ត្រឡប់​មក​វិញ​ អ្នក​នៅ​តែ​ស្អាត។
៧. រៀន​ជំនាញ​ផ្សេងៗ ៖ ដូច​ជា​រៀន​ថតរូប រៀន​ភ្លេង រៀន​ហែល​ទឹក ឬ​ក៏​រៀន​ច្រៀង​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់។ វី​ធី​នេះ​អាច​ជួយ​អ្នក​បើ​អ្នក​ជ្រើស​រើស​ផ្លូវ​រង់ចាំ​គេ តែ​ពេល​ខ្លះ​ការ​រង់​ចាំ​គ្មាន​ន័យ​អី​ទាំង​អស់​ក្រៅ​ពី​ធ្វើ​បាប​ខ្លួន​ឯង​ ដូច្នេះ​បើ​អាច​កុំ​ចំណាយ​ពេល​រង់​ចាំ​យូរ​ពេក​អី៕

ប្រភព៖ https://thoughtcatalog.com/valaniece-christina/2017/11/18-activities-to-pass-the-time-while-youre-waiting-for-the-one/ ប្រែ​សម្រួល៖ ផេង ផលធិតា

No comments:

Post a Comment

​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ក្លាយ​ជា​សហគ្រិន

ប្រសិន​បើ​អ្នក​នៅក្មេង ហើយ​កំពុង​មាន​អារម្មណ៍​រំជើប​រំជួល​ចង់​ចេញ​រក​ស៊ី​ដោយសារ​ឃើញ​គេ​ជោគជ័យ មើល​ទៅ​ដូច​ជា​ងាយ​ណាស់ រក​លុយ​បាន​ធូរៗ នោះ​ប្...