១. ការផ្ញើសារ កាលគ្រាដំបូង ទម្រាំដាច់ចិត្តផ្ញើសារមួយៗ គឺត្រូវលុបចុះលុបឡើងជាច្រើនព្រោះខ្លាចនិយាយខុសមាត់ខុសក តែក្រោយមកសូម្បីតែរឿងរសើបបំផុតក៏ហ៊ាននិយាយដាក់គ្នាដែរ។
២. ការនិយាយគ្នា ពេលមិនទាន់យល់ពីគ្នា អ្នកទាំង២អាចត្រូវចំណាយពេលច្រើនដើម្បីនិយាយព្រោះចង់ឲ្យដៃគូយល់ពីខ្លួន តែពេលនៅជាមួយគ្នាបានយូរហើយ គ្រាន់តែមើលក្រសែភ្នែកមិនបាច់និយាយក៏យល់ដែរ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjASM6OLFgkHhmmZOCn1Q9719y9QDzpiPoguvXJr6xpe2xe2dH1POX3ujIRUqFfYhMxtR2KEgPfEy-CeKR9aA7WO04shEdVI-46m-UV3BUqg8Uw1b0M6h5KLeEaKQhIYJSkGKIrek_DWjJ6/s320/large_large_large.jpg)
៣. ការថ្នាក់ថ្នម ពេលស្រលាញ់គ្នាដំបូង មនុស្សស្រីក្នុងរឿងមនោសញ្ចេតនាប្រៀបដូចជារាជិនីត្រូវបានគេថ្នាក់ថ្នមគ្រប់បែបគ្រប់យ៉ាង តែក្រោយមកការថ្នាក់ថ្នមនឹងនៅតែមានតែមិនខ្ពស់ដូចគ្រាមុនឡើយ។
៤. ការស្លៀកពាក់ពេលណាត់គ្នា មនុស្សស្រីមានខោអាវឡើងហៀរទូតែរាល់ពេលណាត់គ្នាម្ដងៗតែត្អូញថាគ្មានខោអាវស្លៀកព្រោះខ្លាចតែមិនសមភ្នែកគេ។ ពេលស្គាល់គ្នាយូរហើយ គេនឹងជ្រើសយកសំលៀកបំពាក់ណាដែលស្លៀកទៅស្រួលខ្លួនជាជាង ការធ្វើខ្លួនឲ្យស្អាតបំផុត។
៥. ពេលវេលា ពេលទើបចាប់ផ្ដើម អ្នកទាំង២អាចចំណាយពេលច្រើនសម្រាប់គ្នា តែពេលយូរទៅ ឬក៏រៀបការតែម្ដង អ្នកទាំង២ត្រូវចំណាយពេលលើរឿងផ្សេងទៀត ដូចជាការងារ កូនចៅ ឬផ្ទះសម្បែងជាដើម។
៦. ភាពអៀនខ្មាស
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZJE3_qjcimpUD0-4h-1DOE1IsONeEmVxVetDmetT4F84SVa7L4HEw6b8hXsn6j4AHlO1z3PF1IyxXDRGRMJ9CPCe-cQPMWV4EOkHI5ZiNZhSMjFWe1S1YWhyJHzwYy7s8yicNmO6EMtYD/s320/large_large_large.png)
ពេលទើបស្រលាញ់គ្នា គ្រាន់តែកាន់ដៃក៏មានអារម្មណ៍ដូចមានអគ្គិសនីរត់ឆ្លងកាត់ដែរ តែយូរទៅអារម្មណ៍នេះនឹងលែងមានទៀតហើយ។
ទំនាក់ទំនងរវាងដៃគូស្នេហាពីមួយដំណាក់កាលពីមួយទៅដំណាក់កាលតែងតែមានភាពប្រែប្រួល សំខាន់អ្នកត្រូវដឹងថាភាពប្រែប្រួលទាំងអស់នោះគឺជាសញ្ញាវិជ្ជមាន ឬដោយសារអ្នកកាន់តែយល់ចិត្តគ្នា តែក៏គួរកុំបណ្ដោយឲ្យស្នេហាអ្នកក្លាយជាសោះកក្រោះព្រោះការបន្ថែមភាពផ្អែមល្ហែមគ្នាទៅវិញទៅមកទោះក្នុងដំណាក់កាលណាក៏មិនអាចខ្វះបាន ៕
ប្រភព៖ https://spiceee.net/vn/articles/30670 ប្រែសម្រួល៖ Caramel
No comments:
Post a Comment