មនុស្សស្រីឆាប់ទទួលអារម្មណ៍មួម៉ៅក្ដៅក្រហាយណាស់ តែអាការៈនោះបានតែមួយឆាវៗប៉ុណ្ណោះ។ ដូចនេះ១៦ វិធីសាមញ្ញខាងក្រោមនេះនឹងជួយកម្ចាត់ភាពស្មុគស្មាញបាន៖
១.មើលរឿងដែលយើងចូលចិត្តបំផុត។
២.ដើរចេញឲ្យឆ្ងាយពីកន្លែងដែលមួហ្មងនោះ។
៣.ហាត់យូហ្កាដើម្បីរំងាប់អារម្មណ៍ឆេវឆាវ។
៤.ផឹកតែបៃតងមួយកូនពែង ដើម្បីឲ្យត្រជាក់ចិត្តឡើងវិញ។
៥.ស្ដាប់ចម្រៀងដែលជាចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍បន្តិច ដើម្បីបណ្ដេញកំហឹងចេញពីក្នុងខ្លួន។
៦.ចង់ឲ្យអារម្មណ៍ធូរស្រាលងូតទឹកក្ដៅឧណ្ណៗ។
៧.មិនដឹងបញ្ចេញកំហឹងនៅកន្លែងណា អាចញ៉ាំអាហារបញ្ចេញកំហឹងបាន។
៨.មើលសៀវភៅដែលមានចម្រុះពណ៌ ឲ្យរសាយភាពតានតឹង។
៩.សរសេររឿងមិនសប្បាយចិត្តដាក់លើក្រដាស ហើយរុំជាមួយដុំថ្ម គប់ទៅឲ្យឆ្ងាយ។
១០.ហៅមិត្តភ័ក្ដិចេញទៅដើរលេងខាងក្រៅ។
១១.បង្ហោះ status តាម Facebook។
១២.រាំរាំរាំ…. ដើម្បីឲ្យបែកញើស ហើយភាពស្មុគស្មាញក៏ចេញមកតាមនឹងដែរ។
១៣.ប្រឡែងលេងជាមួយសត្វចិញ្ចឹមដូចជាឆ្មារ,ឆ្កែ….។
១៤.មើលវីដេអូកំប្លែងៗ បន្លប់ចិត្ត។
១៥.តេទៅមនុស្សសំខាន់ៗ ដូចជាឪពុកម្ដាយ,បងប្អូន និងមនុស្សសំខាន់ដទៃទៀត។
១៦.ស្លៀកពាក់ខោអាវរលុងៗ កុំឲ្យទើសចិត្ត៕
ប្រភព៖ http://kanha.sabay.com.kh/article/911320 ប្រែសម្រួល៖ fbgoo.co
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment