Sunday, November 12, 2017

៤ជំហ៊ានងាយៗ ជួយឱ្យ​មនុស្សស្រី​សម្រេចកាម​ដល់​កំពូល


មនុស្សស្រីជិត ៨០% មិន​បាន​សម្រេច​ទឹកកាម​នៅពេល​ដៃគូ​សម្រុក​ចូល​ឡើយ ថ្វីត្បិត​តែមាន​ទឹកកាម​តិចតួច​ហូរមក​តែនោះ​មិនមែន​ជាការ​សម្រេច​ទឹក​កាម​ទេ។ មានរឿង​ជាច្រើន​ដែល​ត្រូវ​ធ្វើ ដើម្បីឱ្យ​មាន​អារម្មណ៍​សម្រើប​ឡើង ក្នុងនោះ​សមត្ថភាព​ផ្លូវភេទ​របស់អ្នក​ក៏ជា​ផ្នែកមួយ​ដែល​ជួយឱ្យ​ខាងស្រី​សម្រេច​បំណងដែរ។ ដូច្នេះ ​ប្រសិន​បើអ្នក​ចង់ឱ្យ​អារម្មណ៍​ពុះ​កញ្ជ្រោល និងចង់​ឱ្យ​នាង​សម្រេច​ទឹកកាម​ដែល​មិនអាច​បំភ្លេច​បាន សូម​មើល​ ៤ជំហ៊ាន​ងាយៗ​ដូចខាង​ក្រោមនេះ៖
ធ្វើឲ្យអារម្មណ៍ពុះ​កញ្ជ្រោល​ឡើង ដើម្បីឱ្យ​មនុស្សស្រី​អាច​សម្រេច​ទឹកកាម​បាន ត្រូធ្វើ​ឱ្យមាន​រំញោច​ខួរក្បាល, ផ្លូវចិត្ត និង​អារម្មណ៍​របស់​នាង។ ហើយ​មាន​រឿង​ជាត្រូវធ្វើ​ចំពោះ​សរីរាង្គ​ផ្លូវភេទ​របស់​នាង។ ដូច្នេះ យល់​ល្អត្រូវ​ធ្វើឱ្យ​អារម្មណ៍​ពុះកញ្ជ្រោល​ជាមុន​សិន មុននឹង​ចាប់ផ្តើម​សម្រុក​ចូល។ រឿងរ៉ាវ​សាមញ្ញៗ​ដូចជា ផ្តល់​ការ​ម៉ាស្សា​ឱ្យនាង ប្រាប់​នាងថា តើអ្នក​អាច​រង់ចាំ​នាង​ដល់​ពេល​ណា, ឬលើក​ការ​សរសើរ​ល្អៗ ដើម្បី​អាច​ជួយឱ្យ​នាង​អាច​មាន​អារម្មណ៍​ឡើង។ រឿង​ផ្សេង​ទៀត​ដូចជា ការឱប​ថ្នាក់​ថ្នមនាង។ ថើប​ថ្ងាស​នាងថ្នមៗ ឬគ្រាន់​តែ​អង្អែល​សក់​របស់​នាង​អាច​ធ្វើឱ្យ​អារម្មណ៍​នាង​ពុះកញ្ជ្រោល​ឡើង។
បឺតមាត់ ការបឺតមាត់​ជាចំណី​មុន​ពេល​រួមភេទ។ ដូច្នេះ ត្រូវប្រាកដ​ថា អ្នកធ្វើវា​បាន​ត្រឹមត្រូវ។ យល់​ល្អត្រូវ​ចាប់​ផ្តើម​បឺត​មាត់​ថ្នមៗ នៅពេល​អ្នក​កាន់មុខ​នាង​មក​ក្បែរ​អ្នក។ នៅពេល​អារម្មណ៍​មាន​អារម្មណ៍​សម្រើប​ឡើង, បន្ត​សកម្មភាព​ដោយ​ការយក​ដៃរបស់​អ្នក​ឱបចង្កេះ និង​ខ្លួននាង។ អ្នកត្រូវ​ធ្វើអ្វី​ច្រើន​ជាងនេះ​ទៀត ដើម្បី​ធ្វើឱ្យ​នាង​មាន​ចំណង់​តណ្ហា​កាន់តែ​ខ្លាំង​ឡើង។
ស្ទាបអង្អែល​សុដន់​របស់នាង នៅពេល​អ្នកទាំង​ពីរចង់​ឈាន​ដល់​ជំហ៊ាន​បន្ទាប់ទៀត អ្នក​អាច​ស្ទាប​អង្អែល​សុដន់​របស់នាង​ថ្នមៗ។ សុដន់​ជាផ្នែក​មួយនៃ​រាងកាយ​ដែល​ងាយ​នឹងមាន​ប្រតិកម្ម​បំផុត។ ប្រសិន​បើ​អ្នក​ស្ទាប​អង្អែល​សុដន់​នាង​បាន​ត្រឹមត្រូវ ​នោះវា​អាច​ជួយឱ្យ​នាង​មាន​អារម្មណ៍​ពុះកញ្ជ្រោល និង​បណ្តាល​ឱ្យនាង​ឈាន​ដល់​ចំណុច​កំពូល។ អ្វីដែល​ច្រើន​ជាងនេះ​ទៀត មនុស្ស​ស្រី​មួយ​ចំនួន​ចូល​ចិត្តឱ្យ​បុរស​ស្ទាប​អង្អែល​សុដន់​របស់​នាង ព្រោះ​អាច​ធ្វើឱ្យ​នាង​សម្រេច​ទឹក​កាមបាន។
ផ្តល់ក្តីសុខ​ត្រង់តំបន់​ខាងក្រោម​របស់នាង ក្រៅពីកន្លែង​មានក្តី​សុខ​ផ្សេង​ទៀត​លើខ្លួន​ប្រាណ​របស់​នាង នៅមាន​កន្លែង​ឆ្តេញ​របស់នាង, ទ្វារតូច និង​ទ្វារមាស​ជាកន្លែង​ដែល​មាន​សម្រើប​ខ្លាំង​បំផុត ក្នុង​ពេល​រួមភេទ។ ស្ទាប​អង្អែល​ខ្លួនប្រាណ​នាង​ជាមុន​ដូច​ជាត្រង់​ទ្វារមាស ​និងភ្លៅ​របស់​នាង បន្ទាប់មក​កន្លែង​ឆ្តេញ​របស់​នាង និងទ្វារតូច​អាចធ្វើ​ឱ្យនាង​សម្រេច​ទឹកកាម​បាន ដែលពី​មុនមិន​ធ្លាប់ជួប។ ត្រង់​ចំណុចនេះ សំខាន់​ត្រូវ​ចាំថា មនុស្ស​ស្រី​មួយ​ចំនួន​អាច​សម្រេច​ទឹកកាម​បាន​តែម្យ៉ាង​គត់​ នៅពេល​កន្លែង​ឆ្តេញ​ត្រូវបាន​ជម្រុញ​ឱ្យ​មាន​សម្រើប ស្របពេល​ដែល​មនុស្សស្រី​ដទៃទៀត​ទាមទារ​ឱ្យ​បន្ត​រឿងរ៉ាវ​ផ្សេង​ទៀត។ អ្នកអាច​បញ្ចប់​ការ​សម្រេច​ទឹកកាម​បាន​ដោយ​ការ​សម្រុក​ចូល។ ជាចុង​ក្រោយ ការរួមភេទ​មិនមែន​មាន​ត្រឹមតែ​ការសម្រុក​ចូល​ប៉ុណ្ណោះទេ។ វារួមផ្សំ​ទាំង​ធាតុ​ផ្សេងៗ​ជាច្រើន​ទៀត​ ហើយ​មនុស្ស​ស្រី​ទាំង​អស់​មិន​ដូចគ្នា​ឡើយ ដូច្នេះ យល់ល្អ​ត្រូវ​ដឹង​ថា អ្វីដែល​នាង​ចូលចិត្ត ដោយ​ការ​យក​ចិត្តទុក​ដាក់​លើ​ភាសា​កាយ​វិការ​របស់​នាង៕


ប្រភព៖khmerpropey

No comments:

Post a Comment

​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ក្លាយ​ជា​សហគ្រិន

ប្រសិន​បើ​អ្នក​នៅក្មេង ហើយ​កំពុង​មាន​អារម្មណ៍​រំជើប​រំជួល​ចង់​ចេញ​រក​ស៊ី​ដោយសារ​ឃើញ​គេ​ជោគជ័យ មើល​ទៅ​ដូច​ជា​ងាយ​ណាស់ រក​លុយ​បាន​ធូរៗ នោះ​ប្...