ស្រីៗមុនពេលយកសង្សារ ឬប្ដីគូរមើលពីចរិតគេឲ្យបានម៉ត់ចត់ ដើម្បីកុំអោយស្ដាយក្រោយទៅថ្ងៃមុខ។ ការមើលចិត្ត និងនិស្ស័យមនុស្សប្រុសមានច្រើនយ៉ាងណាស់ដែលអ្នកអាចធ្វើទៅបាន។ សូម្បីតែការប្រាស្រ័យទាក់ទងគ្នារវាងគេជាមួយអ្នកដ៏ទៃ ក៏យើងអាចយល់បានដែរថាគេនោះជាមនុស្សបែបម៉េច៖
១.មើលទង្វើគេទៅកាន់ម្ដាយឬមនុស្សស្រីវ័យចំណាស់
ចាស់ៗធ្លាប់ប្រាប់ថា បើចង់ដឹងចិត្តមនុស្សច្បាស់មើលតែទង្វើគេធ្វើលើម្ដាយគេទៅដឹងហើយ។ ការពិតជាក់ស្ដែងគឺដូចនេះមែន ម្ដាយជាមនុស្សដែលគ្រប់គ្នាគោរពស្រលាញ់បំផុត តែបើគេនោះមិនគប្បីនឹងម្ដាយហើយ ទម្រាំយើងជាប្រពន្ធក៏គេមិនទុកមុខឲ្យដែរ។
២.មើលថាគេធ្វើដាក់អ្នកបម្រើសេវាកម្មផ្សេងយ៉ាងម៉េច
សង្កេតមើលពេលគេនិយាយ ឬប្រើអ្នកបម្រើសេវាកម្មតើគេមានប្រតិកម្ម ឬពាក្យសម្ដីដូចម្ដេច?មនុស្សប្រុសចិត្តធ្ងន់មិនឆាប់ខិង និងមិនប្រើហិង្សាដាច់ខាតពេលមានបញ្ហាក្នក់ចិត្ត។
៣.គាត់ចេះនិយាយដើមអ្នកដទៃឬអត់
អ្នកគួរចេះបែងចែកអ្វីល្អអ្វីអាក្រក់ពីគេផង កុំចេះស្រលាញ់តែមួយមុខនោះវាមិនល្អឡើយ។ ត្រូវបែងចែក និងសង្កេតមើលថាតើគេនិយាយអ្វីខ្លះពីអ្នកដទៃ ហើយបើសំដីទាំងនោះអាចទទួលយកបានឬក៏អត់។ ត្រូវចាំថាមនុស្សប្រុសល្អមិនខ្វល់ពីរឿងអ្នកដទៃ និងចេះនិយាយដើមពីក្រោយខ្នងឡើយ។
៤.គេនិយាយអ្វីខ្លះពីខ្លួនឯង
នេះជាពេលដែលអ្នកអាចដឹងថាតើគេជាមនុស្សអួត ឬយ៉ាងណា? ដោយគ្រាន់តែសង្កេតមើលសំដីនិងទង្វើតើវាសមាមាត្រនឹងគ្នាឬអត់។
៥.មើលគេរាប់អានមិត្តភ័ក្ដិបែបណា
ប្រេងមិនអាចរលាយចូលទឹកទេ។ មនុស្សប្រុសដូចគ្នាតែសេពគប់មិត្តភ័ក្ដិប្រភេទណា គឺច្បាស់តែគេមាននិស្ស័យដូចគ្នាហើយ៕
ប្រភព៖ https://thoughtcatalog.com/kirsten-corley/2017/11/15-things-that-will-tell-you-exactly-what-type-of-man-he-is/ ប្រែសម្រួល៖ Pencharm
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment