ពេលដែលរៀបការរួច អ្នកប្រាកដជាចង់ដឹងពីវិធីសាស្ត្រនានាដើម្បីធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ទទួលបានភាពជោគជ័យ។ យ៉ាងណាមិញ អ្នកអាចស្វែងរកព័ត៌មាន និងដំបូន្មានល្អៗជាច្រើនពីមនុស្សជុំវិញខ្លួន ក៏ដូចជាតាមរយៈអ៊ីនធឺណិត។ ថ្ងៃនេះកញ្ញាក៏ចង់ប្រាប់អ្នកអំពី ៦ចំនុចសាមញ្ញៗ ដែលអាចជះឥទ្ធិពលអាក្រក់ដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក ហើយអ្នកប្រហែលជាមិនដែលដឹងពីមុនមក៖
១.រស់នៅជាមួយគ្នាមុនរៀបការ
វាជារឿងដែលគូស្នេហ៍សម័យថ្មី កំពុងធ្វើដើម្បីស្គាល់គ្នាឲ្យច្បាស់មុខរៀបការ។ យ៉ាងណាមិញ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់ការរស់នៅជាមួយគូស្នេហ៍ចាស់ៗជាច្រើននាក់ អ្នកប្រហែលជាមិនសូវមានការអត់ធ្មត់ ឬប្តូរផ្តាច់ជាមួយប្តីប្រពន្ធថ្មីដែលអ្នកទើបរៀបការជាមួយទេ ព្រោះអ្នកអាចស៊ាំជាមួយការបាក់បែកគ្នាពីមុនមក។
២.ប្រកាន់ភ្ជាប់ការគុំគួន
ការលើកលែងទោសគឺជាធាតុបង្កដ៏សំខាន់សម្រាប់សុភមង្គលគ្រួសារ។ ដូច្នេះប្រសិនបើគ្រប់ពេលអ្នកខឹងអ្នកតែងតែព្យាយាមសងសឹង ឬគុំគួនគ្នាទៅវិញទៅមក មិនថាកំហុសធំឬតូចតាច អ្នកទាំងពីរប្រាកដជារកសេចក្តីសុខមិនឃើញឡើយ។
៣.ចំណូលចិត្តផ្ទាល់ខ្លួន និងមិត្តភក្ដិ
ចំណង់ចំណូលចិត្ត និងមិត្តភាពផ្ទាល់ខ្លួនពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ក្រោយរៀបការរួចអ្នកត្រូវចេះថ្លឹងថ្លែងពេលវេលា ធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នា និងអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង។
៤.ការចំណាយពេលលើទូរស័ព្ទ
ពេលខ្លះ វាជារឿងចាំបាច់ ហើយពេលខ្លះទៀតអ្នកគ្រាន់តែធ្វើវាដើម្បីកែអផ្សុក ឬបន្ថយអារម្មណ៍តានតឹងប៉ុណ្ណោះ ដូច្នេះពួកគាត់អាចយល់ចំពោះបញ្ហានេះ។ ប៉ុន្តែប្រសិនបើអ្នកងប់ងុលខ្លាំងលើទូរស័ព្ទ ដោយលែងសូវអើពើ ចំពោះគ្រួសារ មានន័យថាវាជារឿងធ្ងន់ធ្ងរ ដែលអ្នកទាំងពីរត្រូវតែដោះស្រាយជាដាច់ខាត។
៥.ឈ្លោះគ្នាច្រើនពេក
ប្តីប្រពន្ធណាក៏ឈ្លោះគ្នាដែរ ប៉ុន្តែវាគួរមានកម្រិតរបស់វា។ ឈ្លោះគ្នាគ្រប់ពេលពេក មិនថារឿងធំឬតូចវាអាចធ្វើឲ្យម្នាក់ៗហត់ ធុញទ្រាំ និងអស់ចិត្តពីគ្នាឆាប់។ ដូច្នេះអ្នកទាំងពីរ គួរតែព្យាយាមកាត់បន្ថយ។ រឿងដែលចាំបាច់ខ្លាំង ចាំឈ្លោះ រឿងដែលតូចតាចមិនចាំបាច់គួរកាយកប់ ត្រឡប់ជាន់ រំលងចោលខ្លះទៅ។
៦.ត្អូញត្អែរប្រាប់មិត្តភក្ដិ
ការរអ៊ូរទាំ ត្អូញត្អែរ ឬនិយាយមិនល្អ ពីប្តីប្រពន្ធរបស់អ្នកប្រាប់មិត្តភក្ដិ ឬក្រុមគ្រួសាររបស់អ្នកមិនបានជួយអ្វីដល់អ្នកឡើយ។ ប្រសិនបើអ្នកមានបញ្ហា អ្នកគួរជជែកគ្នាផ្ទាល់ជាមួយពួកគាត់ដើម្បីដោះស្រាយបញ្ហានោះ។ ពាក្យចាស់ពោលថា សំពត់រហែក អ្នកមិនគួរហែកវាថែមទេ។
ប្រសិនបើអ្នកជួបរឿងទាំង ៦ខាងលើ អ្នកត្រូវតែព្យាយាមឲ្យអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាជាមួយដៃគូរបស់អ្នក។ កញ្ញាជូនពរឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកឆ្លងផុតរាល់ឧបសគ្គ និងជួបតែសុភមង្គល។
ប្រភព៖ https://familyshare.com/28873/7-common-things-that-are-surprisingly-bad-for-your-marriage ប្រែសម្រួល៖ អូន បញ្ញា
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment