មនុស្សស្រីមិនគួរទទួលយកស្នេហាឡើយ បើខ្លួននៅជាប់ជំពាក់នឹងបញ្ហាទាំងអស់នេះ ព្រោះបើទទួលយកមក ជីវិតគូក៏គ្មានក្ដីសុខដូចអ្នកដទៃដែរ។ មិនគួរយករឿងស្រឡាញ់មកលេងសើចនោះទេ បើអ្នកនៅតែជាប់ជំពាក់ជាមួយរឿងទាំងប៉ុន្មានខាងក្រោមនេះ៖
១.មិនទាន់អាចផ្គត់ផ្គង់ខ្លួនឯងបាន៖ មានអារម្មណ៍ថាទើសទាល់ទេពេលលាដៃសុំលុយគ្រួសារមកបំពេញស្នេហាខ្លួនឯង? បើមិនទាន់ចេះរកលុយជួយខ្លួនឯងសិនទេ អ្នកមិនគួរយកបន្ទុកមួយទៀតមកដាកើខ្លួនឡើយ។
២.ខ្លាចភាពឯកា៖ អ្នកតែងតែខ្លាចការនៅម្នាក់ឯង អ្នកមិនចង់ទទួលបានអារម្មណ៍ថាខ្លួនឯងឯកា ទើបអ្នកទទួលយកស្នេហា តែការគិតបែបនោះគឺខុសទាំងស្រុង អ្នកមិនគួរយកស្នេហាគ្រាន់តែកំដរភាពឯកោរបស់ខ្លួននោះទេ។
៣.ដិតដាមរឿងអតីតកាល៖ អ្នកនៅតែឈ្លក់វង្វេងជាមួយរឿងអតីត ហើយតែងយករឿងដែលកន្លងផុតទៅមកលាយឡំនឹងបច្ចុប្បន្ន។ បើអ្នកនៅតែបែបនេះអ្នកមិនគួរយកអ្នកថ្មីមកឈឺចាប់ជាមួយអ្នកនោះទេ។
៤.ទទួលយកអ្នកថ្មីគ្រាន់តែចង់បំបាត់ការឈឺចាប់៖ អ្នកទទួលស្នេហាថ្មីក៏ដោយសារចង់បន្លប់ភាពឈឺចាប់ដែលនៅសល់ របស់អ្នកទាំងដែលអ្នកមិនបានតាំងចិត្តនឹងស្រឡាញ់គេ។ បែបនេះអ្នកពិតជាមនុស្សអាត្មានិយមណាស់ ហើយក៏មិនគួរមានស្នេហាដែរ។
៥.ចែកមិនដាច់រវាងអារម្មណ៍ស្រឡាញ់ និងអារម្មណ៍ផ្សេង៖ នៅតែមិនអាចបែងចែកឲ្យច្បាស់រវាងអារម្មណ៍ស្រឡាញ់ និងអារម្មណ៍ទេនោះ ច្បាស់ណាស់ថាគូអ្នកនឹងបែកគ្នាក្នុងពេលដ៏ខ្លី។
៦.មិនចេះប្រឈមមុខនឹងបញ្ហា៖ ស្នេហារវាងមនុស្សពីរនាក់ គឺគ្មាននរណាមកទំនួលខុសត្រូវជំនួសខ្លួនឯងឡើយ។ ដូចនេះបើពេលមានបញ្ហាមិនចេះដោះស្រាយ ហើយយកលេសបែកគ្នា ឬអាងអីនិយាយថាគ្មានវិធីដោះស្រាយចេញ បែបនេះកុំមានអីល្អជាង។
បើមិនមានចិត្តស្រឡាញ់ និងមិនទាន់ត្រៀមខ្លួនទទួលយកស្នេហាទេ កុំបង្កើត ឬទទួលវាអី ព្រោះអាចឲ្យគេ និងយើងឈឺចាប់ខ្លាំង៕
ប្រភពអត្ថបទ៖http://kanha.sabay.com.kh/article/960263#utm_campaign=onpage
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment