Sunday, November 12, 2017

ផលិតផល​អាហារ​សម្រាប់​ទារក និង​កុមារ​តូច «PC Organic Brand» មាន​ផ្ទុក​បាក់តេរី ត្រូវ​បាន​ហាមឃាត់​លក់​លើ​ទីផ្សារ


ដោយ​យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ហាមឃាត់​ផលិតផល​អាហារ​បំប៉ន​កូន​ក្មេង នៅ​ថ្ងៃ​ទី​២​ខែមីនា​នេះ ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា​៖ ផលិតផល​អាហារ​សម្រាប់​ទារក និង​កុមារ​តូច «PC Organic Brand» ត្រូវ​បាន​មន្ត្រី​ឱសថ និង​ម្ហូបអាហារ​សហរដ្ឋអាមេរិក រក​ឃើញ​ថា​មាន​ផ្ទុក​បាក់តេរី​កំពុង​លូតលាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។ សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ហាមឃាត់​ផលិតផល​អាហារ​បំប៉ន​កូន​ក្មេង​បាន​លើក​ឡើង​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការ​ប្រមូល​ផលិតផល​ទាំងនេះ ពី​ទីផ្សារ​នៃ​ប្រទេស​កា​ណា​ដា ដោយសារ​តែ​ស្ព័​រ​របស់​បាក់តេរី​នេះ នៅ​ក្នុង​លក្ខខណ្ឌ​សមប្រកប (​មាន​ខ្យល់ និង​ភាព​សើម​) អាច​លូតលាស់​ដុះដាល​ទៅ​ជា​សារធាតុពុល​ខ្លាំង ចំពោះ​កោសិកា​សរសៃប្រសាទ និង​សុខភាព​មនុស្ស ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ វា​បណ្ដាល​ឲ្យ​ស្លាប់​បាត់​ជីវិត​ថែម​ទៀត​។ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កំពុង​តែ​ចាត់វិធានការ រួម​មាន​៖ រាំង​ខ្ទប់​មិន​ឲ្យ​នាំ​ចូល​ផលិតផល​ទាំងនោះ និង​ប្រមូល​ឃាត់​ទុក​ក្នុង​ករណី​មាន​លក់​នៅ​លើ​ទីផ្សារ ផ្ដល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​នាំ​ចូល និង​អាជីវករ​លក់ដុំ និង​រាយ​ទាំងអស់ ព្រមទាំង​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ​តូច និង​ផ្សារ​ទំនើប​នានា​។ អាស្រ័យ​ហេតុនេះ បើសិន​បងប្អូន​បាន​ជួប​ប្រទះ​នូវ​ផលិតផល​ទាំងនេះ សូម​មេត្តា​សហការ​ផ្ដល់​ព័ត៌មាន​ដល់​សាខា​កាំកុងត្រូល​រាជធានី​-​ខេត្ត​៕

 ប្រភពពី ៖ everyday

No comments:

Post a Comment

​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ក្លាយ​ជា​សហគ្រិន

ប្រសិន​បើ​អ្នក​នៅក្មេង ហើយ​កំពុង​មាន​អារម្មណ៍​រំជើប​រំជួល​ចង់​ចេញ​រក​ស៊ី​ដោយសារ​ឃើញ​គេ​ជោគជ័យ មើល​ទៅ​ដូច​ជា​ងាយ​ណាស់ រក​លុយ​បាន​ធូរៗ នោះ​ប្...