Sunday, November 12, 2017
ធ្មេញលឿងអាចមកជាសវិញ ចាំបាច់អស់លុយអីច្រើន!
ធ្មេញមិនសស្អាតអាចធ្វើឱ្យអ្នកគ្មានទំនុកចិត្ត ពេលហាមាត់និយាយទៅកាន់អ្នកណាម្នាក់។ ទោះបីដុសធ្មេញជាប្រចាំ បញ្ហាធ្មេញលឿងនៅតែអាចកើតមាន។ ដូច្នេះថ្ងៃនេះ យើងមកសាកល្បងវិធីសាស្ត្របែបធម្មជាតិខាងក្រោមនេះ បន្ថែមពីលើថ្នាំដុសធ្មេញដែលប្រើរាល់ថ្ងៃ ដើម្បីកែខៃធ្មេញពីលឿងមកសស្អាតចែងចាំង។
១-ថ្នាំដុសធ្មេញ អំបិល ក្រូចឆ្មារ និងម្សៅសូដា៖ ច្របាច់ថ្នាំដុសធ្មេញបន្តិចដាក់កូនចាន អំបិលមួយជីប ម្សៅសូដាបន្តិច និងទឹកក្រូចឆ្មារ២-៣តំណក់ (កុំឱ្យរាវពេក) លាយគ្រឿងផ្សំខាងលើឱ្យចូលគ្នា ហើយយកច្រាសមកបៀកយកទៅដុសលើធ្មេញដូចធម្មតា
២-អំបិល ទឹកក្រូចឆ្មារ និងថ្នាំដុសធ្មេញ៖ ច្របាច់ក្រូចឆ្មារលើអំបិលបន្តិច កូររហូតអំបិលរលាយ ហើយច្របាច់ថ្នាំដុសធ្មេញដាក់ចូលបន្តិចល្មមដុសគ្រាន់ យកច្រាសមកបៀក ហើយដុសលើធ្មេញ ទុកចោលប្រហែល១ទៅ២នាទី រួចសម្អាតមាត់ចេញដោយទឹកក្ដៅឧណ្ហៗ ៣- ម្សៅសូដា និងទឹកក្រូចឆ្មារ៖ ចាក់ម្សៅសូដាក្នុងកូនចានមួយ ហើយច្របាច់ក្រូចឆ្មារ២-៣តំណក់ ច្របល់ឱ្យសព្វ យកច្រាសមកបៀក ហើយដុសលើធ្មេញ រួចលាងចេញ ចំណាំ៖ សម្រាប់វិធីដែលមាន ប្រើម្សៅសូដា មិនគួរធ្វើលើសពី២ដងក្នុង១សប្ដាហ៍ឡើយ ហើយកុំទុកយូរពេក ពេលដុសម្ដងៗ ព្រោះវាអាចមានជាតិកាត់ ប៉ះពាល់ដល់អណ្ដាត និងអញ្ចាញធ្មេញបាន៕
ប្រភព៖ http://kanha.sabay.com.kh/article/963880#utm_campaign=onpage ប្រែសម្រួល៖ fbgoo.co
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment