កម្មវិធី FaceApp ជាកម្មវិធីកែរូបតូចមួយដែលដូចទៅនឹងកម្មវិធីល្បី Prisma ដែលក្រឡុកបណ្ដាញសង្គមឆ្នាំមុន វាមានសមត្ថភាពអាចធ្វើឲ្យរូបភាពធម្មតាប្ដូរទ្រង់ទ្រាយទៅតាមមុខងារកំណត់ដូចជា ញញឹម មុខក្មេង មុខចាស់ និងអាចកាត់រូបទាំងនោះដាក់ចូលបានផងដែរ។ ថ្ងៃនេះក្រុមការងារសូមបង្ហាញជូន ៥ ចំណុចដែលអ្នកគួរស្វែងយល់បន្ថែមពីកម្មវិធីនេះ។
១/ គ្មានផ្ទាំងពាណិជ្ជកម្មលោតរញ៉ែរញ៉ៃ៖ កម្មវិធីនេះប្រិយមិត្តមិនបានឃើញបានពាណិជ្ជកម្មលោតមកនោះទេ ទោះជាកម្មវិធីប្រភេទ Free-App ក៏ដោយដែលខុសកម្មវិធីដទៃ បើហ្រ្វីហើយមិនបាច់និយាយទេរឿងពាណិជ្ជកម្មគឺលោតមកស្កេកស្កេះ។
២/.គ្មានលោតសញ្ញាសំគាល់ App៖ FaceApp អាចនិយាយបានថាជាកម្មវិធីដំបូងគេ ដែលមានមុខងារអាចលុបសញ្ញាសំគាល់កម្មវិធីចេញបាន ប្រសិនបើប្រិយមិត្តមិនចង់ដាក់។
៣/.អាចប្តូរមុខបានច្រើនបែប៖ ដូចប្រិយមិត្តមួយចំនួនបានសាកល្បងរួចហើយ កម្មវិធីនេះមានមុខងារអាចប្ដូរមុខបានច្រើនយ៉ាងដូចជា ទឹកមុខញញញឹម សើច យំ មុខក្មេង មុខចាស់ ជាដើម។
៤/.អាចបង្កើតជារូបភាពកំប្លែងៗ GIF៖ មិនត្រឹមតែអាចកែមុខបាននោះទេ កម្មវិធីនេះអាចធ្វើ GIF បានដោយគ្រាន់តែចុច filters និង collages ក្នុងពេលតែមួយជាការស្រេច។
៥/. របៀបប្រើងាយៗ៖ ចំពោះរបៀបប្រើវិញមិនជាពិបាកនោះទេ គ្រាន់តែប្រិយមិត្តដោនឡូតវាចេញពី App Store និង Play Store រួចធ្វើការតម្ល់ើងលើទូរសព្ទ បន្ទាប់មកបើកកម្មវិធី FaceApp រួចចុចចូលមុខងារ Face រើសយកទឹកមុខដែលអ្នកចង់កែ រួចហើយចុច Save ជាការស្រេច ហើយប្រិយមិត្តអាចផុសចូលបណ្ដាញសង្គមបានដោយងាយ សម្រាប់ជាការកំសាន្តផងដែរ៕
ចុចដោនឡូត https://play.google.com/store/apps/details?id=io.faceapp&hl=en | https://itunes.apple.com/us/app/faceapp-neural-face-transformations/id1180884341?mt=8
ប្រភព៖ http://news.sabay.com.kh/article/927817#utm_campaign=onpage ប្រែសម្រួល៖ fbgoo.co
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment