ប្រធាននាយកដ្ឋានភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ស៊ិន ចន្ទសាយ៉ា និយាយថា "មហាអាណាចក្រខ្មែរ" ចាយទុន ៧០ លានដុល្លារ មិនអាចដំណើរការបានទេ ដោយរលត់ពីទីផ្សារកម្ពុជាបាត់ហើយ ព្រោះតែគ្មានគម្រោង និង ថវិកាផលិតគ្រប់គ្រាន់។
លោកបានបញ្ជាក់ថា៖ "រឿងលុយ និង គម្រោងច្បាស់លាស់គឺចាំបាច់បំផុត ព្រោះ ៧០ លានដុល្លារច្រើនណាស់ ហើយគាត់អត់ដឹងថាបានលុយមកពីណាធ្វើផងហ្នឹង តើអាចធ្វើទៅរួចទេ"។
ដំណឹងនៃការផលិតខ្សែភាពយន្តរឿង "មហាអាណាចក្រខ្មែរ" ប្រើទុន ៧០ ដុល្លារ ពីសំណាក់ផលិតករ Hollywood លោក តូនី មានរយៈជាង៤ឆ្នាំហើយ ក៏ប៉ុន្តែដំណឹងនេះបានស្ងាត់ឈឹងមកទល់នឹងពេលបច្ចុប្បន្ន។
ប្រធាននាយកដ្ឋានខាងលើបន្តថាចាប់តាំងពីធ្វើសន្និសីទកាសែតកាលពីឆ្នាំ២០០៩ រៀបចំដោយក្រសួងព័ត៌មានមក ផលិតករ Hollywood រូបនេះ មិនបានផ្ដល់ដំណឹងមកភាគីកម្ពុជាទៀតឡើយ។
ការស្ងាត់ជិតឈឹងនៃដំណឹងការថតខ្សែភាពយន្ត"មហាអាណាចក្រខ្មែរ" ត្រូវបានលោក ស៊ិន ចន្ទសាយ៉ា អះអាងទំនងជាមិនមានថវិកាគ្រប់គ្រាន់ធ្វើឱ្យរាំងស្ទះក្នុងដំណើរការផលិតខ្សែភាពយន្តនេះ។ ម្យ៉ាងទៀតការរៀបគម្រោងផលិតឱ្យច្បាស់លាស់ថាត្រូវដំណើរការដូចម្ដេចខ្លះក៏គ្មានដែរ។
ប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ដូច្នេះបន្ទាប់ពីលោកបានស្គាល់ លោក តូនី គឺគ្រាន់តែជាអ្នកនិពន្ធសៀវភៅ ជនជាតិ ហុងគ្រី ម្នាក់បានមករស់នៅក្នុងប្រទេសកាលពីសម័យ អ៊ុនតាក់។ លោកបានស្រាវជ្រាវ ហើយសរសេរចងក្រងជាសៀវភៅនិយាយពីព្រះបាទ ជ័យវរ្ម័នទី៧ឡើង ដោយយកទៅលក់នៅតំបន់ អឺរ៉ុប និងសហរដ្ឋអាមេរិក។
បន្ទាប់ពីសៀវភៅនិយាយពីភាពរុងរឿង និងអស្ចារ្យក្នុងសម័យអង្គរ ក្រោមការដឹកនាំដ៏ខ្លាំងពូកែរបស់ព្រះបាទ ជ័យវរ្ម័នទី៧ លក់ដាច់ និងទទួលការគាំទ្រច្រើនពីអ្នកអាននៃបណ្ដាប្រទេសធំៗខាងលើ។
លោក តូនី ក៏កើតជាគំនិតចង់ផលិតខ្សែភាពយន្តនេះដោយយកស្នាដៃរបស់ខ្លួនដាក់លក់លើទីផ្សារមូលប័ត្រ( Stock Market) នៅសហរដ្ឋអាមេរិក ហើយមកទាក់ទងប្រទេសកម្ពុជាឱ្យជួយផ្សព្វផ្សាយគម្រោងដ៏ធំមួយនេះ។ ក៏ប៉ុន្តែប្រហែលជាមិនមានលទ្ធភាពប្រមូលលុយបានគ្រប់គ្រាន់បាន ទើបគម្រោងនៃការផលិតស្ងប់ស្ងាត់មកទល់នឹងពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយប្រធាននាយកដ្ឋានភាពយន្តលោក ស៊ិន ចន្ទសាយ៉ា ច្រានចោលដំណឹងលើកឡើងថាខ្សែភាពយន្តដែលចំណាយទឹកប្រាក់ ៧០លានដុល្លាររឿង"មហាអាណាចក្រខ្មែរ" ត្រូវបានថតនៅប្រទេសថៃស្ងាត់ៗ។
“អត់មានទៅថតនៅឯណាទេអូន! ខ្សែភាពយន្តនិយាយពីព្រះមហាក្សត្រយើងទៅថតនៅថៃម៉េច គេត្រូវថតនៅខ្មែរមុន ហើយត្រូវសុំអាជ្ញាធររបស់យើងសិន ទើបថតបាន"។ លោកបានបញ្ជាក់បន្ថែម។
ក្រុមហ៊ុន Hollywood ដឹកនាំដោយ លោក តូនី បានសហការជាមួយនឹងក្រសួងព័ត៌មាន ធ្វើសន្និសីទកាសែតកាលពីពេលកន្លងទៅ ដើម្បីថតរឿង “មហាអាណាចក្រខ្មែរ” នៅកម្ពុជា។
រឿងនេះគ្រោង ចំណាយទុន ៧០លានដុល្លារដើម្បី ថតបញ្ចប់ ដោយគ្រោងរយៈពេល៣ឆ្នាំ ពោលគឺមួយឆ្នាំកន្លះរៀបចំការថតក៏ដូចជាបច្ចេកទេស ហើយមួយឆ្នាំកន្លះទៀតគឺថត។
ទីកន្លែងនៃការថតគឺនៅខេត្តសៀមរាប និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា តែមកទល់នឹងពេលនេះកំពុងតែស្ងាត់នៅឡើយ។
តារាសម្ដែងបរទេស ល្បីៗគ្រោងនឹងសម្ដែងរឿងនេះមានដូចជា តួអង្គព្រះបាទជ័យវរ្ម័នទី៧ គឺសម្ដែងដោយ អ្នកកីឡាកាសល្បីល្បាញ ចន ស៊ីណា មានមាឌធំខ្ពស់ និងតួឯកស្រីគឺសម្ដែងដោយ តារាស្រីកូរ៉េ ហាន់ ជីអ៊ុន ព្រមទាំងតារា Hollywood Angelina jolie និង លី លានជា (Jet Li) ៕
អត្ថបទ៖ អ៊ីង សុឡា
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment