រឿងខ្លះអត់បានគួរតែអត់ទៅ កុំនៅយកវាមកដាក់ក្នុងរឿងស្នេហាអី ព្រោះពេលខ្លះវាមិនបានផ្ដល់ផលល្អនោះទេ តែផ្ទុយទៅវិញគឺរឹតតែធ្វើឲ្យស្នេហាយ៉ាប់យ៉ឺន ដូច្នេះរឿងខាងក្រោមនេះអ្នកមិនគួរឲ្យមានក្នុងស្នេហារបស់អ្នកនោះទេ ៖
១.លាក់ចរិត ៖ កុំព្យាយាមលាក់ចរិតអ្នក ហើយធ្វើជាមនុស្សផ្សេងផ្ទុយពីធាតុពិតរបស់អ្នក។ ទោះបីជាអ្នកខំលាក់បាំងយ៉ាងណាក៏ដោយ ក៏ថ្ងៃណាមួយគេនឹងដឹងការពិតដដែល ដូច្នេះអ្នកគួរតែធ្វើជាខ្លួនឯង ល្អជាធ្វើពុត។
២. យកស្នេហាធ្វើជា Game ៖ អ្នកមិនអាចចាត់ទុកស្នេហារបស់អ្នកណាម្នាក់ជាការលេងសើចនោះទេ បើអ្នកជាមនុស្សបែបនោះ មួយជីវិតនេះអ្នកមិនអាចរកឃើញស្នេហាពិតនោះឡើយ។ មនុស្សគឺមានបេះដូង មានការឈឺចាប់ អ្នកគួរតែប្រៀបធៀបគ្នា បើសិនជាគេធ្វើបែបនោះដាក់អ្នកវិញអ្នកមានអារម្មណ៍យ៉ាងណា។
៣. កុំទាក់ទងមនុស្សលើសពីម្នាក់ក្នុងពេលតែមួយ ៖ អ្នកមានគួរមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងនៅពេលដែលអ្នកមានម្ចាស់ហើយនោះទេ បើអ្នកពិតចង់អ្នកទាក់ទងអ្នកផ្សេងអ្នកត្រូវបែកជាមួយម្នាក់ទៀតសិន ដាច់ខាតកុំឱបក្រសោបម្ដងទាំងពីរ ម្ដងទាំងបីនោះ។
៤. ភ្លេចស្រឡាញ់ខ្លួនឯង ៖ អ្នកមិនគួរឲ្យរឿងនេះកើតឡើងនោះទេ ទោះបីជាអ្នកស្រឡាញ់គេយ៉ាងណាក៏ដោយក៏មិនគួរបោះបង់ខ្លួនឯងចោលដែរ ត្រូវតែស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឲ្យបានល្អជានិច្ច។
៥. រឹងរូស ៖ ពេលនេះអ្នកមិនមែនមានតែខ្លួនមួយនោះទេ ដូច្នេះអ្នកមិនអាចមានចរិតមានៈមិនចេះស្ដាប់អ្នកណានោះទេ អ្នកត្រូវរៀនទទួលយកគំនិតគេ ហើយពិភាក្សាគ្នាទៅវិញទៅមក មិនមែនចេះតែធ្វើអ្វីតាមតែចិត្តខ្លួនឯងនោះឡើយ។
៦. ចរិតឆេវឆាវ ៖ បើអាចមិនគួរឲ្យមានក្នុងស្នេហាអ្នកនោះទេ ព្រោះពេលខ្លះដោយសារតែចរិតបែបនេះអ្នកអាចបាត់បង់ស្នេហា និង មនុស្សនៅក្បែរខ្លួនបាន ដូច្នេះហើយអ្នកគួរតែមានភាពអត់ធ្មត់ និង អធ្យាស្រ័យគ្នាទើបល្អ។
៧. ភាពព្រងើយកន្តើយ ៖ ក្នុងរឿងស្នេហាអ្នកមិនអាចខ្វះវានោះទេ ព្រោះបើសិនជាអ្នកមិនយកចិត្តទុកដាក់លើរឿងនេះ នោះមិនយូរទេស្នេហានោះនឹងរលាយទៅវិញដោយឯងៗ ព្រោះគ្មានគូស្នេហ៍ណាចង់មានភាពសោះកក្រោះជាមួយគ្នានោះទេ គឺមានតែចង់បានភាពផ្អែមល្ហែម។
បើមានគួរតែបញ្ចប់វា ហើយបើមិនទាន់មានទេគួរតែកុំឲ្យមានតែម្ដង៕
ប្រភព៖ http://www.relrules.com/11-rules-that-will-deepen-your-relationship/3/ ប្រែសម្រួល៖ ផេង ផលធិតា
Subscribe to:
Post Comments (Atom)
គន្លឹះសំខាន់ៗក្នុងការត្រៀមលក្ខណៈក្លាយជាសហគ្រិន
ប្រសិនបើអ្នកនៅក្មេង ហើយកំពុងមានអារម្មណ៍រំជើបរំជួលចង់ចេញរកស៊ីដោយសារឃើញគេជោគជ័យ មើលទៅដូចជាងាយណាស់ រកលុយបានធូរៗ នោះប្...
-
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្...
-
នេះជាទិដ្ឋភាពមួយជ្រុងនៃ«ទឹកជ្រោះសុភក្តិមិត្រ»ឬ«ទឹកធ្លាក់ព្រះរំកិល» ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ស្រុកឆែប ខេត្តព្រះវិហារ និងជាប់ស្រុ...
-
សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ? កិច្ច...
No comments:
Post a Comment